ប៉េកាំង ៖ ចំនួនយន្តហោះយោធា និងបាឡុងរបស់ប្រទេសចិន ហោះនៅក្បែរៗកោះតៃវ៉ាន់ ក្នុងខែមីនា បានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យ និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ ។

ប៉េកាំង ៖ ចំនួនយន្តហោះយោធា និងបាឡុងរបស់ប្រទេសចិន ហោះនៅក្បែរៗកោះតៃវ៉ាន់ ក្នុងខែមីនា បានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យ និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ ។
ការថយចុះនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន ដែលដើមឡើយ គ្រោងនឹងធ្វើឡើងនៅខែមេសានេះ ប៉ុន្តែត្រូវលុបចោលវិញ ដោយសារសង្គ្រាមអ៊ីរ៉ង់ ។
បើតាម Straights Times, យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងបាឡុងរបស់ចិនសរុបចំនួន ១៦០ គ្រឿង បានហោះហើរនៅក្បែរកោះតៃវ៉ាន់ ក្នុងខែមីនា ដោយមានយន្តហោះជាមធ្យមច្រើនជាង ៥ គ្រឿងក្នុងមួយថ្ងៃ ។
ទាក់ទិននឹងរបាយការណ៍នេះ ភ្លាមៗ យោធាចិនមិនបានផ្តល់ការពន្យល់អ្វីឡើយ សម្រាប់ការកាត់បន្ថយចំនួនយន្តហោះយោធា ដែលត្រូវហោះនៅជិតកោះតៃវ៉ាន់ ។
តែអ្នកវិភាគមួយចំនួន បានសន្និដ្ឋានថា ចិនកំពុងព្យាយាមសន្សំសំចៃប្រេងឥន្ធនៈ អំឡុងពេលមានការកើនឡើងតម្លៃប្រេងឆៅ ដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។
យោងតាមកាសែត The New York Times, យោធាចិនបានហោះហើរយន្តហោះចម្បាំងនៅក្បែរកោះតៃវ៉ាន់ប្រហែល ១០ គ្រឿងជាមធ្យមក្នុងមួយថ្ងៃកាលពីឆ្នាំ ២០២៥ ៕
ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
