បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ជំរុញការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow ខណៈសង្គ្រាមមិនទាន់បញ្ចប់

អ៊ីស្រាអែល ជំរុញការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow ខណៈសង្គ្រាមមិនទាន់បញ្ចប់

ហ៊្សេរុយសាឡិម ៖ អ៊ីស្រាអែល នឹងពន្លឿនការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow ស្របពេលដែលប្រទេសនេះ កំពុងជាប់ដៃប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវជុំទិស រួមមានទាំងអ៊ីរ៉ង់ ក្រុមហ៊ូធីនៅយ៉េមែន និងក្រុមហេសបូឡានៅលីបង់ ជាដើម ។

Advertisement

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ ចន្ទ ថា គណៈកម្មាធិការរដ្ឋមន្ត្រី សម្រាប់លទ្ធកម្ម បានអនុម័តផែនការរបស់ក្រសួង ដើម្បីបង្កើនល្បឿននៃការផលិតប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Arrow ។

ផែនការនេះ ត្រូវបានរំពឹងថា នឹងមើលឃើញការកើនឡើងគួរឲ្យកត់សម្គាល់ ទាំងអត្រាផលិតកម្ម និងស្តុកប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Arrow ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់យុទ្ធនាការដែលកំពុងវិវត្ត ។

បើតាម Times of Israel, ប្រទេសសម្ព័ន្ធមិត្តដែកថែបរបស់សហរដ្ឋអាមេរិកមួយនេះ មានប្រព័ន្ធមីស៊ីលការពារដែនអាកាសច្រើនស្រទាប់ ដោយប្រព័ន្ធទាំងនោះ អាចស្ទាក់ចាប់ការគំរាមកំហែង នៅរយៈកម្ពស់ផ្សេងៗគ្នា ។

ប្រព័ន្ធកម្រិតខ្ពស់បំផុត រួមមានប្រព័ន្ធមីស៊ីលប្រឆាំងបាលីស្ទិក Arrow ដោយប្រព័ន្ធ Arrow 2 អាចដំណើរការទាំងនៅក្នុងបរិយាកាសផែនដី និងក្នុងលំហ ហើយប្រព័ន្ធ Arrow 3 អាចស្ទាក់ចាប់ពីលើបរិយាកាសផែនដី ។

សូមបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow 2 មួយគ្រឿងៗ មានតម្លៃប្រហែល ១,៥ លានដុល្លារ ខណៈដែលប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow 3 មានតម្លៃប្រហែល ២ លានដុល្លារ ៕

ប្រភព ៖ Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា