បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកសភា កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មិនបានលួចផ្តល់អាវុធឲ្យ អ៊ីរ៉ង់ ដូចការចោទទេ

សមាជិកសភា កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មិនបានលួចផ្តល់អាវុធឲ្យ អ៊ីរ៉ង់ ដូចការចោទទេ

សេអ៊ូល ៖ ជារឿងកម្រ ដែល សមាជិកសភា កូរ៉េខាងត្បូង បានថ្លែងការពារកូរ៉េខាងជើង ថា ប្រទេសក្បែរខាង ធ្លាប់ជាបងប្អូនបង្កើតនឹងគ្នាមួយនេះ មិនបានលួចបញ្ជូនអាវុធ ឲ្យ អ៊ីរ៉ង់ នោះទេ ។

Advertisement

ការអះអាងរបស់ សមាជិកសភា លោក Park Sun-won ធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ ថា សាធារណរដ្ឋឥស្លាមមួយនេះ កំពុងប្រើអាវុធ កូរ៉េខាងជើង ធ្វើសង្គ្រាម ជាមួយអាមេរិក និង អ៊ីស្រាអែល ។

អ្នកជំនាញភូមិសាស្ត្រនយោបាយ នៅអាមេរិក លោក Bruce Bechtol បានប្រាប់ Fox News ថា ផ្នែកសំខាន់ នៃឃ្លាំងអាវុធមីស៊ីលផ្លោង របស់អ៊ីរ៉ង់ ត្រូវបានទិញដោយផ្ទាល់ ពីកូរ៉េខាងជើង ។

លោកថា មីស៊ីលផ្លោង រយៈចម្ងាយខ្លី ដែលអ៊ីរ៉ង់ បានបាញ់ឆ្ពោះទៅរកគោលដៅរបស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋឈូងសមុទ្រជិតខាង គឺ ពឹងផ្អែកលើប្រព័ន្ធ QIAM ដែលត្រូវបានផលិតឡើង ដោយមានជំនួយពីកូរ៉េខាងជើង ។

លោកបន្ថែមថា សូម្បីតែ មីស៊ីល Shahab-3 ថ្មី របស់ អ៊ីរ៉ង់ ក៏ស្ទើរតែដូចគ្នាទៅនឹងមីស៊ីល No Dong របស់កូរ៉េខាងជើងផងដែរ ។

យ៉ាងណា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង ហៅកាត់ NIS បានបញ្ចេញរបាយការណ៍ចុងក្រោយ កាលពីថ្ងៃចន្ទ ថា កូរ៉េខាងជើង មិនបានបញ្ជូនអាវុធ ឱ្យប្រទេស អ៊ីរ៉ង់ ទាល់តែសោះ ចាប់តាំងពីជម្លោះ បានចាប់ផ្តើមផ្ទុះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ។

ទីក្រុង សេអ៊ូល យល់ឃើញថា កូរ៉េខាងជើង ចង់នៅឲ្យឆ្ងាយពីប្រទេស អ៊ីរ៉ង់ ក្នុងពេលផ្ទុះសង្គ្រាមនេះ ដើម្បីទុកទ្វារបើកចំហ សម្រាប់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក ។

បើតាម The japan times , កូរ៉េខាងជើងក៏មិនបានចេញលិខិតរំលែកទុក្ខជាសាធារណៈ ចំពោះការស្លាប់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនោះដែរ ។

ជាមួយគ្នានេះ ទីក្រុង ព្យុងយ៉ាង ក៏មិនបានផ្ញើសារ អបអរសាទរ នៅពេលដែលកូនប្រុស របស់លោក Ali Khamenei គឺ លោក Mojtaba Khamenei ត្រូវបានជ្រើសរើស ជាមេដឹកនាំកំពូលថ្មី នោះដែរ ៕

ប្រភព៖ The japan times, The Jerusalem Post, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា