បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិក ទើបជាអ្នកស័ក្តិសមដាក់កុងត្រូលយកលុយថ្លៃដឹកជញ្ជូននៅច្រក Hormuz

លោក ត្រាំ ថា អាមេរិក ទើបជាអ្នកស័ក្តិសមដាក់កុងត្រូលយកលុយថ្លៃដឹកជញ្ជូននៅច្រក Hormuz

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកទើបជាអ្នកស័ក្តិសមដាក់កុងត្រូលចាំគិតលុយថ្លៃដឹកជញ្ជូននៅតាមច្រកសមុទ្រ Hormuz ពោលមិនមែនជាប្រទេសអ៊ីរ៉ង់នោះទេ ដោយសារតែអាមេរិកបានយកឈ្នះលើសង្គ្រាមមួយនេះ ។

Advertisement

ការអះអាងរបស់លោក ត្រាំ កើតមានឡើង ស្របពេលដែល អ៊ីរ៉ង់ កំពុងគិតថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រមួយនេះរួចទៅហើយ ។ អ៊ីរ៉ង់ ថែមទាំង រៀបផែនការ យកថ្លៃ សេវាកម្ម ជារៀងរហូតផងដែរ បើទោះបីជា សង្គ្រាម ត្រូវបិទបញ្ចប់ក៏ដោយ ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ, លោក ត្រាំ និយាយថា សាកស្រម៉ៃមើល ប្រសិនបើអាមេរិកជាអ្នកគិតថ្លៃសេវាលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅវិញ តើវានឹងទៅជាយ៉ាងណាដែរ ។

លោកថា អាមេរិកសុខចិត្ត ធ្វើបែបនោះជាជាងឲ្យអ៊ីរ៉ង់ជាអ្នកគ្រប់គ្រង ព្រោះថា អាមេរិកគឺជាអ្នកឈ្នះសង្គ្រាមមួយនេះ ។

បើតាម Al jazeera, ច្រកសមុទ្រ Hormuz ដែលតភ្ជាប់ឈូងសមុទ្រ ទៅនឹងមហាសមុទ្រឥណ្ឌា ភាគច្រើន ស្ថិតនៅក្នុងដែនទឹកប្រទេសអូម៉ង់ និងអ៊ីរ៉ង់ ។

យ៉ាងណា អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz មិនឲ្យកប៉ាល់ ដែលគេចាត់ទុកថាជា សត្រូវ បើកឆ្លងកាត់ ពោលគឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការវាយប្រហារ តាមផ្លូវអាកាស មកលើសាធារណរដ្ឋឥស្លាមមួយនេះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

មុនពេលផ្ទុះសង្គ្រាម ការដឹកជញ្ជូនប្រេង ទូទាំងពិភពលោក ចន្លោះ ពី ២០ ទៅ ២៥ ភាគរយ បានធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈក្នុងនោះប្រហែល ២០ ភាគរយជាឧស្ម័នធម្មជាតិរាវ LNG របស់ពិភពលោក ៕

ប្រភព៖ Al Jazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា