អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រី ប្រទេសប៉ាគីស្ថាន និយាយថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្របដណ្តប់ ‘គ្រប់ទីកន្លែង’ រួមទាំង ប្រទេសលីបង់ ផងដែរ។

អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រី ប្រទេសប៉ាគីស្ថាន និយាយថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្របដណ្តប់ ‘គ្រប់ទីកន្លែង’ រួមទាំង ប្រទេសលីបង់ ផងដែរ។
នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយ នៅថ្ងៃពុធនេះ ថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ “គ្រប់ទីកន្លែង” រួមទាំង ប្រទេសលីបង់ បន្ទាប់ពីការសម្រុះសម្រួល ដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ជាច្រើនសប្តាហ៍។
លោក Sharif បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា សាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ភ្លាមៗ នៅគ្រប់ទីកន្លែង រួមទាំង ប្រទេសលីបង់ និងកន្លែងផ្សេងទៀត ដែលមានប្រសិទ្ធភាពភ្លាមៗ» ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ នៅក្នុងសារមួយ បង្ហោះនៅលើវេទិកាសង្គម Truth Social ថា «ខ្ញុំយល់ព្រម ផ្អាកការទម្លាក់គ្រាប់បែក និង ការវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេល ពីរ សប្តាហ៍» ។
លោកបន្តថា «យើងបានទទួលសំណើ១០ ចំណុច ពីប្រទេសអ៊ីរ៉ង់ ហើយជឿថា វាជាមូលដ្ឋាន ដែលអាចធ្វើការចរចារបាន»។ លោក Trump បានបន្ថែមថា «ស្ទើរតែទាំងអស់ នៃចំណុចខុសៗគ្នា នៃ ជម្លោះ កន្លងមក ត្រូវបានព្រមព្រៀងគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែ រយៈពេលពីរសប្តាហ៍ នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះ ត្រូវបញ្ចប់ ទាំងស្រុង» ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

