បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងក្តាប់យកឱកាសចរចាស្វែងរកសន្តិភាព

ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងក្តាប់យកឱកាសចរចាស្វែងរកសន្តិភាព

ប៉េកាំង ៖ ប្រទេសចិន បានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងក្តាប់យកឱកាស ដើម្បីសន្តិភាព និងដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ។

Advertisement

ការសង្ឃឹមបែបនេះរបស់ចិន ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ជាថ្នូរដែលអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង និងដោយសុវត្ថិភាព ។

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅថ្ងៃ អង្គារ ថា ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលនាំមកនូវសន្តិភាព ហើយនឹងគាំទ្រកិច្ចខិតខំសម្របសម្រួលដ៏សកម្មរបស់ប៉ាគីស្ថានផងដែរ ។

អ្នកស្រី Ning បានសង្កត់ធ្ងន់ថា បទឈប់បាញ់បន្ទាន់ និងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ គឺជាបំណងរួមរបស់សហគមន៍អន្តរជាតិ ហើយថា ចិនក៏ត្រៀមខ្លួនផងដែរ ក្នុងការដើរតួលក្ខណៈស្ថាបនា ពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ ៕

ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា