បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ថា បទឈប់បាញ់ គឺជាជ័យជម្នះរបស់អាមេរិក

សេតវិមាន ថា បទឈប់បាញ់ គឺជាជ័យជម្នះរបស់អាមេរិក

វ៉ាស៊ីនតោន ៖ សេតវិមាន បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជា ‘ជ័យជម្នះ’ សម្រាប់សហរដ្ឋអាមេរិក។

Advertisement

លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃអង្គារ បានថ្លែងសរសើរបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយបានហៅថា ជា “ជ័យជំនះ” សម្រាប់សហរដ្ឋអាមេរិក។

លោកស្រី Leavitt បានសរសេរ នៅលើបណ្តាញសង្គម X ថា «នេះគឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក ដោយប្រធានាធិបតី Trump និង យោធាអាមេរិក ធ្វើរឿង មិនគួរឱ្យជឿ អាចឲ្យកើតឡើងបាន» ។

លោកស្រីបន្តថា «ជោគជ័យនៃយោធារបស់យើង បានបង្កើតឥទ្ធិពលអតិបរមា ដែលអនុញ្ញាតឱ្យប្រធានាធិបតី Trump និងក្រុមចូលរួម នៅក្នុងការចរចាដ៏តឹងតែង ដែលឥឡូវនេះ បានបង្កើតការបើកចំហ សម្រាប់ដំណោះស្រាយការទូត និង សន្តិភាពយូរអង្វែង»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ នៅក្នុងសារមួយ បង្ហោះ នៅលើវេទិកាសង្គម Truth Social ថា «ខ្ញុំយល់ព្រម ផ្អាកការទម្លាក់គ្រាប់បែក និង ការវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេល ពីរ សប្តាហ៍» ។ លោកបន្តថា «យើងបានទទួលសំណើ១០ ចំណុច ពីប្រទេសអ៊ីរ៉ង់ ហើយជឿថា វាជាមូលដ្ឋាន ដែលអាចធ្វើការចរចារបាន»។ លោក Trump បានបន្ថែមថា «ស្ទើរតែទាំងអស់ នៃចំណុចខុសៗគ្នា នៃ ជម្លោះ កន្លងមក ត្រូវបានព្រមព្រៀងគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែ រយៈពេលពីរសប្តាហ៍ នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះ ត្រូវបញ្ចប់ ទាំងស្រុង» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា