កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថា ប្រទេសរបស់លោកក៏នឹងត្រៀមខ្លួនធ្វើដូចគ្នាដែរ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ខ្លួន ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃ ពុធ ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលអាចបោះជំហានឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងតែម្តង ហើយថា អ៊ុយក្រែនក៏គាំទ្រការធ្វើបែបនេះដែរ ។
ភ្ជាប់ជាមួយប្រធានបទសង្គ្រាមអ៊ុយក្រែន លោក Zelensky ដែលមានវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានអះអាងដែរថា ស្ថានភាពជម្លោះនៅក្នុងតំបន់ ពិតជាបានបង្កផលប៉ះពាល់ជាសកល ដោយលោកបានព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា ឬនៅឈូងសមុទ្រ បង្កើនជាបញ្ហាប្រឈមទាំងផ្នែកសេដ្ឋកិច្ច និងតម្លៃនៃការរស់នៅក្នុងប្រទេសនីមួយៗ ។
លោកថា ដូច្នេះហើយ ទើបអ៊ុយក្រែនតែងតែអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី ហើយក៏ត្រៀមខ្លួនរក្សាភាពស្ងប់ស្ងាត់ផងដែរ ប្រសិនបើប្រទេសនេះបញ្ឈប់ការវាយប្រហាររបស់ខ្លួន ។
តួយ៉ាង ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ អ៊ុយក្រែនបានបញ្ជូនអ្នកជំនាញយោធាទៅកាន់ប្រទេសឈូងសមុទ្រ និងតំបន់ផ្សេងៗទៀត ក្នុងគោលបំណងចូលរួមជួយទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយក្រុមអ្នកជំនាញទាំងនោះ នឹងបន្តធ្វើការនៅក្នុងតំបន់ រហូតស្ថានភាពវិលទៅរកប្រក្រតីវិញ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា