វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិក លោក JD Vance បានស្តីបន្ទោសទាំង អ៊ុយក្រែន និង រុស្ស៊ី ដែលបន្តឈ្លោះគ្នា មិនព្រមឲ្យមានបទឈប់បាញ់ ដោយសារតែរឿងទឹកដីត្រឹមពីរបីគីឡូម៉ែត្រការ៉េ ។

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិក លោក JD Vance បានស្តីបន្ទោសទាំង អ៊ុយក្រែន និង រុស្ស៊ី ដែលបន្តឈ្លោះគ្នា មិនព្រមឲ្យមានបទឈប់បាញ់ ដោយសារតែរឿងទឹកដីត្រឹមពីរបីគីឡូម៉ែត្រការ៉េ ។
ការអះអាងរបស់ អនុប្រធានាធិបតីអាមេរិក រូបនេះ កើតឡើង ចំពេលដែលយន្តហោះដ្រូនរបស់អ៊ុយក្រែន បានហោះទៅបុក ស្ថានីយ៍បូមប្រេងរបស់រុស្ស៊ី នៅតំបន់ Krasnodar Krai ស្ថិតក្នុងតំបន់ Crimea ដែលបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធថាមពលមួយនេះត្រូវឆេះខ្ទេចខ្ទី ។
ថ្លែងចេញពីទីក្រុង Budapest ប្រទេសហុងគ្រីកាលពីថ្ងៃពុធ, លោក JD Vance អះអាងថា រុស្ស៊ី និងអ៊ុយក្រែន កំពុងរៀបចំបទឈប់បាញ់គ្នា ដើម្បីតែជាប្រយោជន៍ ដណ្តើមទឹកដី រៀងៗខ្លួន ដោយលោកចាត់ទុកថា នេះជាការធ្វេសប្រហែសរវាងគូជម្លោះទាំងពីរ ។
លោកថា អ្វីដែលលោកនិយាយទៅកាន់ទាំងជនជាតិរុស្សី និងអ៊ុយក្រែន គឺថា ប្រទេសទាំងពីរកំពុងឈ្លោះប្រកែកគ្នានៅលើទឹកដីត្រឹមតែពីរបីគីឡូម៉ែត្រការ៉េប៉ុណ្ណោះ ។
បើតាម independent, កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន កំពុងចូលរួមនៅក្នុងការប្រយុទ្ធគ្នា នៅតាមខ្សែបន្ទាត់ជួរមុខដែលមានចម្ងាយជាង ១,២០០ គីឡូម៉ែត្រ រយៈពេល ៤ ឆ្នាំ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ។
ក្នុងពេលចរចា ស្វែងរកបញ្ចប់សង្គ្រាម រុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលទាំងមូល នៃតំបន់ Donbas បើមិនចង់ឲ្យប្រើកម្លាំងបាយ ដណ្តើមយក ប៉ុន្តែ អ៊ុយក្រែន នៅតែគ្រប់គ្រងដីប្រហែល ២០ ភាគរយ នៅតំបន់ Donetsk ដែលមានទំហំប្រមាណ ៥,៣០០ គីឡូម៉ែត្រការ៉េ ៕
ប្រភពពី Independent ប្រែសម្រួល ៖ សារ៉ាត
