វ៉ាស៊ីនតោន ៖ បន្ទាប់ពីបទឈប់បាញ់រយៈពេល ២ សប្ដាហ៍ប្រកាសបានត្រឹមតែ ២ ថ្ងៃ, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពិរចាណាបបួល អ៊ីរ៉ង់ ដាក់កុងត្រូលតែមួយរួមគ្នាដើម្បីប្រមូលថ្លៃការពារនាវាដឹកទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។

លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងគិតពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីគិតថ្លៃលើនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ព្រោះថានេះគឺជាវិធីដ៏ល្អ ក្នុងការធានាការពារច្រកសមុទ្រមួយនេះ ។
បើតាម The Hill, បំណងរបស់លោក ត្រាំ ចង់បបួល អ៊ីរ៉ង់ ប្រមូលថ្លៃការពារនាវា នៅច្រកសមុទ្រ ហ័រមូស នេះ ត្រូវបានបញ្ចេញឲ្យដឹង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី លោក ប្រកាសនៅបណ្តាញសង្គម Truth Social ថា មានលុយដ៏ច្រើននឹងត្រូវរកបាន ពីជំនួយរបស់សហរដ្ឋអាមេរិក នៅក្នុងការកសាងចរាចរណ៍ នៅច្រកសមុទ្រ Hormuz ។
ការអះអាងរបស់លោក ត្រាំ កើតមានឡើង ស្របពេលដែល អ៊ីរ៉ង់ កំពុងគិតថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រមួយនេះរួចទៅហើយ ។
អ៊ីរ៉ង់ ថែមទាំង រៀបផែនការ យកថ្លៃ សេវាកម្ម ជារៀងរហូតផងដែរ បើទោះបីជា សង្គ្រាម ត្រូវបិទបញ្ចប់ក៏ដោយ ។
ឆ្លើយតបនឹងរឿងនេះ លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកទើបជាអ្នកស័ក្តិសមដាក់កុងត្រូល ចាំគិតលុយថ្លៃដឹកជញ្ជូន នៅតាមច្រកសមុទ្រ Hormuz ពោលមិនមែនជាប្រទេសអ៊ីរ៉ង់នោះទេ ដោយសារតែអាមេរិកបានយកឈ្នះលើសង្គ្រាមមួយនេះ ៕
ប្រភព ៖ The Hill ប្រែសម្រួល ៖ សារ៉ាត