មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន សម្រាប់រយៈពេល នៃ ថ្ងៃបុណ្យ Orthodox Easter ពោល គឺ បន្ទាប់ពីទីក្រុងកៀវ ក៏បានស្នើឱ្យផ្អាកអរិភាពផងដែរ នេះបើតាម វិមានក្រឹមឡាំង បញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន សម្រាប់រយៈពេល នៃ ថ្ងៃបុណ្យ Orthodox Easter ពោល គឺ បន្ទាប់ពីទីក្រុងកៀវ ក៏បានស្នើឱ្យផ្អាកអរិភាពផងដែរ នេះបើតាម វិមានក្រឹមឡាំង បញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ នៅដើមសប្តាហ៍នេះថា លោកបានអនុម័តសំណើ បទឈប់ សម្រាប់ថ្ងៃបុណ្យសាសនាកាតូលិកមួយនេះ តាមរយៈសហរដ្ឋអាមេរិក ខណៈដែលកិច្ចពិភាក្សា ដើម្បីបញ្ចប់ជម្លោះ រយៈពេល ៤ ឆ្នាំ ត្រូវបានរារាំងដោយសង្រ្គាមមជ្ឈិមបូព៌ា។
វិមានក្រឹមឡាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទឈប់បាញ់ ត្រូវបានប្រកាស ពីនៅថ្ងៃទី១១ ខែមេសា រហូតដល់ចុងបញ្ចប់ នៃថ្ងៃទី១២ ខែមេសា» ដោយលោក ពូទីន អះអាងថា «មានទាក់ទងនឹងពិធីបុណ្យគ្រិស្តអូស្សូដក់ អ៊ីស្ទើរ៍ ដែលខិតជិតមកដល់»។
វិមានក្រឹមឡាំង បាននិយាយថា អគ្គសេនាធិការទាំងអស់ ត្រូវបានណែនាំឱ្យបញ្ឈប់ប្រតិបត្តិការប្រយុទ្ធ នៅគ្រប់ទិសទី ក្នុងអំឡុងពេលនេះ ដោយបន្ថែមថា «កងទ័ពបានត្រៀមខ្លួន រួចជាស្រេចដើម្បី ប្រឆាំងនឹងការបង្កហេតុពីសត្រូវ…យើងសន្មត់ថា ភាគីអ៊ុយក្រែននឹងធ្វើតាមគំរូ របស់សហព័ន្ធរុស្ស៊ី» ។
បើតាម CNA, កិច្ចចរចាជាច្រើនជុំ ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការនាំភាគីសង្រ្គាម កាន់តែខិតទៅជិតកិច្ចព្រមព្រៀងមួយ ដោយបានជាប់គាំងបន្ថែមទៀត នៅពេលដែលការយកចិត្តទុកដាក់ របស់ទីក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរ ទៅប្រទេសអ៊ីរ៉ង់។ ការចរចាក៏ហាក់ដូចជាជាប់គាំងផងដែរ ដោយទីក្រុងមូស្គូទាមទារសម្បទានទឹកដី និងនយោបាយពីទីក្រុងកៀវ ខណៈដែល លោក Zelenskyy បានច្រានចោល ថា ការធ្វើបែបនេះ ស្មើនឹងការដកសិទ្ធិ។
សង្រ្គាមនេះបានធ្វើឱ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត និង រាប់លាននាក់ ផ្លាស់ទីលំនៅ ដែលធ្វើឱ្យវាក្លាយជាជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ មក៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

