បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ WHO ជំរុញឱ្យអ៊ីស្រាអែលលុបចោលបទបញ្ជាជម្លៀសខ្លួនចេញពីលីបង់

មេធំ WHO ជំរុញឱ្យអ៊ីស្រាអែលលុបចោលបទបញ្ជាជម្លៀសខ្លួនចេញពីលីបង់

ហ្សឺណែវ ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញឱ្យអ៊ីស្រាអែលលុបចោលបទបញ្ជាជម្លៀសខ្លួន ដែលគ្របដណ្តប់លើសង្កាត់មួយក្នុងរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ដោយព្រមានថា វានឹងធ្វើឱ្យអ្នកជំងឺរាប់រយនាក់ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ។

Advertisement

ប្រមុខ WHO រូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា បទបញ្ជាជម្លៀសខ្លួនជាបន្ទាន់ ដែលដាក់ចេញដោយកងកម្លាំងការពារអ៊ីស្រាអែល ទៅលើតំបន់ Jnah ស្ថិតនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតនេះ ជាកន្លែងដែលមន្ទីរពេទ្យបង្អែកធំៗចំនួនពីរ គឺមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri និងមន្ទីរពេទ្យ Al Zahraa ស្ថិតនៅ ។

លោកបន្តថា បទបញ្ជាជម្លៀសខ្លួនត្រូវតែលុបចោលវិញ ដោយសារតែគ្មានទីកន្លែងវេជ្ជសាស្ត្រផ្សេងទៀត ដែលអាចទទួលអ្នកជំងឺប្រហែល ៤៥០ នាក់របស់មន្ទីរពេទ្យទាំងពីរ រួមទាំង ៤០ នាក់ទៀតនៅក្នុងមន្ទីរពេទ្យដែលពឹងផ្អែកខ្លាំងលើផ្នែក (ICU) នោះទេ ។

លោកបន្ថែមថា មន្ទីរពេទ្យទាំងពីរទីតាំងនេះ កំពុងដំណើរការសឹងតែហួសពីសមត្ថភាព បូករួមទាំងការព្យាបាលអ្នករងរបួសដោយសារការវាយប្រហារកាលពីថ្ងៃទី៨ ខែមេសា ។

លោក Tedros ដែលមានវ័យ៦១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា តំបន់ដែលរងផលប៉ះពាល់ ក៏រួមបញ្ចូលផងដែរនូវអគារក្រសួងសុខាភិបាល និងទីជម្រកចំនួន ៥ ដែលផ្ទុកមនុស្សជាង ៥.០០០ នាក់ ។ ដូច្នេះ លោកអំពាវនាវឱ្យអ៊ីស្រាអែល ចាត់វិធានការការពារមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល អ្នកជំងឺ និងជនស៊ីវិលទាំងអស់ ។

បើតាមស៊ីនហួរ, ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែលវាយប្រហារនៅទូទាំងប្រទេសលីបង់ បានកើនឡើងដល់ ៣០៣ នាក់ និងរបួសចំនួន ១.១៥០ នាក់ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ដោយក្រសួងសុខាភិបាលសាធារណៈលីបង់ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា