បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញជប៉ុន ថា បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ផុយស្រួយខ្លាំង

អ្នកជំនាញជប៉ុន ថា បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ផុយស្រួយខ្លាំង

តូក្យូ ៖ អ្នកជំនាញសន្តិភាពជប៉ុន និយាយថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានភាពផុយស្រួយខ្លាំង។

Advertisement

លោក Tsuneo Watanabe មន្ត្រីជាន់ខ្ពស់ នៅមូលនិធិសន្តិភាព Sasakawa បានប្រាប់ TASS នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រហែលជាពិបាក ឯកភាពគ្នាលើ បញ្ហាចម្រូងចម្រាស ដូចជា ការអភិវឌ្ឍន៍នុយក្លេអ៊ែរ របស់ អ៊ីរ៉ង់ ជាដើម។

លោក Tsuneo Watanabe បញ្ជាក់ថា «ខ្ញុំត្រូវតែទទួលស្គាល់ថា បទឈប់បាញ់ បច្ចុប្បន្ន មានភាពផុយស្រួយណាស់» ដោយលោកបញ្ជាក់បន្ថែមថា គូ សត្រូវទាំ ងពីរ ពិបាកនឹងធ្វើសម្បទាន ឲ្យគ្នា។

លោក Tsuneo Watanabe គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃ មូលនិធិសន្តិភាព Sasakawa Peace Foundation ដែលជាអង្គការស្រាវជ្រាវគោលនយោបាយឯករាជ្យ នៅទីក្រុងតូក្យូ។

បើតាម Tass, កាលពីថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយអ៊ីរ៉ង់។ យោងតាមមេដឹកនាំអាមេរិក, ភាគីបានដោះស្រាយបញ្ហាជម្លោះ ស្ទើរតែទាំងអស់ ហើយ ទីក្រុងវ៉ាស៊ីនតោន មើលឃើញថា សំណើ១០ ចំណុចរបស់ទីក្រុងតេហេរ៉ង់ គឺជាមូលដ្ឋានធ្វើការសម្រាប់ការចរចាបន្ថែមទៀត។

លោក Trump បាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ជាថ្នូរឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz ។ ទីក្រុងតេហេរ៉ង់ បានយល់ព្រមបញ្ឈប់ ការវាយប្រហារសងសឹក ប្រសិនបើគ្មានការវាយប្រហារណាមួយ ត្រូវបានចាប់ផ្តើម ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ជាថ្មី ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា