បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

តូក្យូ ៖ យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ ។

Advertisement

បក្សីស្លាបដែកនេះមានឈ្មោះថា Shidenkai បានធ្លាក់ចូលសមុទ្រនៃទីក្រុង Akune ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន បន្ទាប់ពីបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយយន្តហោះយោធាអាមេរិក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៤៥ ។ ហើយនៅពេលនោះ ពីឡុតឈ្មោះ Hayashi Yoshishige បានស្លាប់បាត់បង់ជីវិត ។

បើតាម NHK, អង្គការមិនរកប្រាក់ចំណេញក្នុងស្រុកមួយរបស់ជប៉ុន ដែលបម្រើការងារអភិរក្សបេតិកភណ្ឌសង្គ្រាមនៅក្នុងតំបន់នោះ បានចាប់ផ្តើមគម្រោងមួយដើម្បីស្រង់យកយន្តហោះចម្បាំងនេះនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីឯនាយសមុទ្រក្នុងជម្រៅទឹកប្រហែល ៣ ម៉ែត្រ ។

ប្រតិបត្តិការស្រង់យន្តហោះនេះ បានចាប់ផ្តើមឡើងនៅម៉ោងប្រហែល ១០និង៣០នាទីព្រឹក កាលពីថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) ដោយប្រើប្រាស់ដងស្ទូចដ៏ធំមួយ ដើម្បីស្រង់យកបំណែកយន្តហោះចេញពីទឹកសមុទ្រម្តងមួយដុំៗ ហើយដាក់វានៅលើសាឡង់ ។ ស្លាបរបស់យន្តហោះ ត្រូវបានអ្នកជំនាញអាចចំណាំបានយ៉ាងច្បាស់ ទោះបីជាវាបានចំណាយពេលដល់ទៅរាប់ឆ្នាំនៅក្នុងទឹកសមុទ្រក៏ដោយ ។

មេដឹកនាំក្រុមការងារស្រង់យន្តហោះ លោក Himoto Eisuke និយាយថា យន្តហោះនេះ នៅតែរក្សារូបរាងរបស់វាបានយ៉ាងល្អ ទោះបីនៅក្នុងក្រោមទឹកសមុទ្រចំនួន ៨១ ឆ្នាំ ។ លោកថា រូបរាងរបស់វានៅតែមានសភាពល្អ ហើយលោកមានអារម្មណ៍ថា វាដូចទើបតែធ្លាក់ចូលសមុទ្រថ្មីៗនេះអីចឹង ។

យន្តហោះចម្បាំងនេះ នឹងដឹកយកទៅកាន់កំពង់ផែ ហើយឆ្លងកាត់ការសម្ងួតរយៈពេលមួយឆ្នាំនៅក្នុងធុងទឹកពិសេស ។ ទន្ទឹមគ្នា អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក គ្រោងនឹងដាក់តាំងបង្ហាញយន្តហោះនេះ ជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីបង្ហាញពីសារៈសំខាន់នៃសន្តិភាព ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា