បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញឆាប់ៗនេះ

លោក Trump ថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយអះអាងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃ សុក្រ ថា ច្រកសមុទ្រ Hormuz នឹងបើកចំហរឡើងវិញ បើទោះបីជាមាន ឬគ្មានកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ។

Advertisement

បើតាម AFP ចេញផ្សាយថ្ងៃទី១១ ខែមេសា, មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានអះអាងទៀតថា អាទិភាពកំពូលរបស់លោក នៅក្នុងកិច្ចចរចាសន្តិភាព គឺដើម្បីធានាថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃបានជាដាច់ខាត ។

ការអះអាងនេះ កើតឡើងស្របពេលដែលលោក ត្រាំ បានបញ្ជូនអនុប្រធានាធិបតីអាមេរិក លោក JD Vance ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយមន្ត្រីកំពូលអ៊ីរ៉ង់ ក្នុងគោលបំណងចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលបានឯកភាពគ្នា កាលពីថ្ងៃ អង្គារ ។

ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមេសា ។

យោងតាម The Hill, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

យ៉ាងណា ច្រក Hormuz ត្រូវបានបើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២ សប្ដាហ៍កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ៕

ប្រភព ៖ AFP និង The Hill ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា