បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ ហោះទៅប៉ាគីស្ថាន ចរចាបញ្ចប់សង្គ្រាម

មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ ហោះទៅប៉ាគីស្ថាន ចរចាបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ គណៈប្រតិភូអាមេរិក ដែលដឹកនាំដោយលោកអនុប្រធានាធិបតី JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ដែលដឹកនាំដោយប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ដើម្បីចរចាបញ្ចប់សង្គ្រាមនៅជម្ឈិមបូព៌ា នៅក្នុងថ្ងៃ សៅរ៍ នេះ ។

Advertisement

មុនពេលចាប់ផ្តើមការចរចា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃ សុក្រ បានថ្លែងអំណរគុណដល់ភាគីទាំងពីរ សម្រាប់ការយល់ព្រមជួបគ្នា ហើយលោកក៏បានព្រមានដែរថា វឌ្ឍនភាពដែលរំពឹងទុក អាចនឹងក្លាយជាការងារដ៏លំបាកមួយ ។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ លោក Sharif បានលើកឡើងថា បទឈប់បាញ់បណ្ដោះអាសន្នត្រូវបានប្រកាសហើយ ប៉ុន្តែឥឡូវនេះដំណាក់កាលដ៏លំបាកជាងនេះទៅទៀត នោះគឺដំណាក់កាលនៃការសម្រេចបានបទឈប់បាញ់យូរអង្វែង និងការដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈការចរចា ។

យ៉ាងណា លោកនាយករដ្ឋមន្រ្តី Sharif បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យការចរចានេះទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅប៉ាគីស្ថាន កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល ២ សប្តាហ៍ ក្នុងសង្គ្រាមរយៈពេល ៦ សប្តាហ៍ ។ បទឈប់បាញ់នេះ បានបញ្ឈប់ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។

ប៉ុន្តែវាមិនទាន់បានបញ្ចប់ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នៅឡើយទេ ដែលនៅតែបង្កឱ្យមានការរំខានដ៏ធំបំផុត ចំពោះការផ្គត់ផ្គង់ថាមពលសកល ឬធ្វើឱ្យសង្គ្រាមស្រដៀងគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ស្ងប់ស្ងាត់នៅឡើយទេ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា