អ៊ីស្លាម៉ាបាដ ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា ក្រុមចរចារបស់លោកកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាព្យាយាមចំណាយពេលចរចាដល់ទៅ ២១ ម៉ោងក៏ដោយ

អ៊ីស្លាម៉ាបាដ ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា ក្រុមចរចារបស់លោកកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាព្យាយាមចំណាយពេលចរចាដល់ទៅ ២១ ម៉ោងក៏ដោយ
លោក Vance បានប្រាប់មូលហេតុថា ភាគីទាំងពីរបានបរាជ័យ មិនអាចឈានដល់ការចុះកិច្ចព្រមព្រៀង គឺដោយសារតែភាគីអ៊ីរ៉ង់បានជ្រើសរើសមិនទទួលយកលក្ខខណ្ឌរបស់អាមេរិក ក្នុងនោះរួមទាំងការផលិតអាវុធនុយក្លេអ៊ែរ ។
លោកថា បញ្ហានេះគឺជាគោលដៅស្នូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនោះជាអ្វីដែលយើងព្យាយាមសម្រេចឲ្យខានតែបាន តាមរយៈការចរចាទាំងនេះ ។
អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចរចាថា វាគឺជាដំណឹងអាក្រក់ ព្រោះយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ ហើយលោកគិតថា នោះជាដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ច្រើនជាងដំណឹងអាក្រក់សម្រាប់សហរដ្ឋអាមេរិកទៅទៀត ។
យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ចេញផ្សាយថា ការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក បានរារាំងដល់ការឈានដល់កិច្ចព្រមព្រៀង ទើបការចរចាបានបញ្ចប់ ប៉ុន្តែការចរចាថ្មីនឹងបន្តទៀតធ្វើឡើងថែមទៀត ។
គួរបញ្ជាក់ថា ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ គឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលជាងមួយទសវត្សរ៍ និងជាការពិភាក្សាកម្រិតខ្ពស់បំផុត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
