ប៉េកាំង ៖ ទីភ្នាក់ងារចារកម្មអាមេរិក ផ្អែកតាមប្រភពពីមនុស្ស ៣ នាក់សុំមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ប្រទេសចិនចំៗថា កំពុងរៀបចំផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទស្ពាយដាក់ស្មា (MANPADs) ទៅឲ្យប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសទី ៣ ដើម្បីបិទបាំងប្រភពដើម ។

ប៉េកាំង ៖ ទីភ្នាក់ងារចារកម្មអាមេរិក ផ្អែកតាមប្រភពពីមនុស្ស ៣ នាក់សុំមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ប្រទេសចិនចំៗថា កំពុងរៀបចំផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទស្ពាយដាក់ស្មា (MANPADs) ទៅឲ្យប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសទី ៣ ដើម្បីបិទបាំងប្រភពដើម ។
បើតាម CNN, ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់យន្តហោះចម្បាំងអាមេរិក ឬអ៊ីស្រាអែល ដែលហោះហើរក្នុងរយៈកម្ពស់ទាបៗ ដើម្បីវាយប្រហារទីតាំងនានារបស់អ៊ីរ៉ង់ ។
តួយ៉ាង ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង F-15 ដែលត្រូវបានបាញ់ទម្លាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ កាលពីសប្តាហ៍មុន គឺដោយសារតែមីស៊ីលដាក់លើបាញ់ ។
រីឯអ៊ីរ៉ង់ក៏បានអះអាងដែរថា ខ្លួនពិតជាបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី ដើម្បីវាយប្រហារយន្តហោះចម្បាំងអាមេរិក ប៉ុន្តែមិនបានបញ្ជាក់លំអិត ថាតើមីស៊ីលនេះផលិតនៅប្រទេសចិន ឬក៏ប្រទេសណាមួយនោះទេ ។
យ៉ាងណា អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រកាសច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ទីក្រុងប៉េកាំងមិនដែលបញ្ជូនអាវុធដល់ភាគីជម្លោះណាមួយឡើយ ហើយតែងតែដើរតួជាអ្នកសម្របសម្រួល ដើម្បីកាត់បន្ថយភាពតានតឹង ដូច្នេះ ព័ត៌មានដែលចុះផ្សាយនេះ គឺជារឿងមិនពិតសុទ្ធសាធ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបង្កើតទំនាក់ទំនងយោធា និងសេដ្ឋកិច្ច ទាំងជាមួយចិន និងរុស្ស៊ីជាយូរមកហើយ ។ ជាងនេះទៅទៀត អ៊ីរ៉ង់ថែមទាំងជួយគាំទ្ររុស្ស៊ីដោយសម្ងាត់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកអត្តឃាត Shahed ហើយក៏បានល្មើសទណ្ឌកម្មលួចលក់ប្រេងទៅឱ្យចិនផងដែរ ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

