តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ រំពឹងថា នឹងកើបលុយ ៦៤ពាន់លានដុល្លារ ពីថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយពេលស្រុកសាន្តត្រាណ។ នេះបើតាមការបញ្ជាក់ របស់លោក Hassan Abedini អនុប្រធាន ផ្នែកផ្សព្វផ្សាយរដ្ឋ របស់ អ៊ីរ៉ង់ ថ្មីៗនេះ។

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ រំពឹងថា នឹងកើបលុយ ៦៤ពាន់លានដុល្លារ ពីថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយពេលស្រុកសាន្តត្រាណ។ នេះបើតាមការបញ្ជាក់ របស់លោក Hassan Abedini អនុប្រធាន ផ្នែកផ្សព្វផ្សាយរដ្ឋ របស់ អ៊ីរ៉ង់ ថ្មីៗនេះ។
លោក Hassan Abedini លើកហេតុផលថា ការដែលរកចំណូលបានទំហំនេះ ជាប្រចាំឆ្នាំ ដោយផ្អែកលើបរិមាណ នាវាឆ្លងកាត់ កាលពីឆ្នាំមុន ចំនួន ៣២,០០០គ្រឿង ជាមួយនឹងតម្លៃ ២លានដុល្លារ ក្នុង១គ្រឿង។ លោកបាននិយាយតាមទូរទស្សន៍រដ្ឋបញ្ជាក់ ទៀតថា «ច្រកសមុទ្រ Hormuz បានក្លាយជាច្រករបៀង ក្រោមការគ្រប់គ្រងដ៏សមហេតុផល របស់អ៊ីរ៉ង់»។
បើតាម Tass , ការអះអាងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ទ្វេភាគី រយៈពេល ពីរ សប្តាហ៍ ជាមួយអ៊ីរ៉ង់។ មេដឹកនាំអាមេរិកបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ជាថ្នូរ ឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz យ៉ាងពេញលេញ ភ្លាមៗ និង ដោយសុវត្ថិភាព។
យោងតាមទូរទស្សន៍រដ្ឋ របស់សាធារណរដ្ឋឥស្លាម, ទីក្រុងតេហេរ៉ង់ បានដាក់លក្ខខណ្ឌ ចំនួន ១០ សម្រាប់បទឈប់បាញ់ ដោយ សហរដ្ឋអាមេរិក ត្រូវបានបង្ខំឱ្យយល់ព្រម។ ក្នុងចំណោមនោះ មានគោលការណ៍ មិនឈ្លានពាន, ការគ្រប់គ្រងរបស់ក្រុងតេហេរ៉ង់ លើច្រកសមុទ្រ Hormuz, ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅលើទឹកដី នៃ សាធារណរដ្ឋអ៊ីស្លាម , ការដកទណ្ឌកម្មបឋម , ការទូទាត់សំណង និង ការដកកងកម្លាំងអាមេរិក ចេញពីតំបន់។
កាលពីថ្ងៃទី ៧ ខែមេសា កាសែត The New York Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ដែលមិនបញ្ចេញឈ្មោះថា ផែនការដែលបានស្នើឡើងរបស់ទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម បានស្នើថា ប្រាក់កម្រៃ ចំនួន ២ លានដុល្លារ នឹងត្រូវអនុវត្ត ចំពោះកប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ៕
ប្រភពពី Tass , ប្រែសម្រួល ៖ សារ៉ាត
