ញូវ ដែល្លី ៖ ឥណ្ឌា នឹងទិញប្រេងពីរុស្ស៊ី ដោយមិនគិតពីរយៈពេល នៃ ការផ្អាកទណ្ឌកម្ម របស់អាមេរិកនោះឡើយ នេះបើតាមប្រភព ពីរដ្ឋាភិបាលឥណ្ឌា ថ្លែងប្រាប់ TASS។

ញូវ ដែល្លី ៖ ឥណ្ឌា នឹងទិញប្រេងពីរុស្ស៊ី ដោយមិនគិតពីរយៈពេល នៃ ការផ្អាកទណ្ឌកម្ម របស់អាមេរិកនោះឡើយ នេះបើតាមប្រភព ពីរដ្ឋាភិបាលឥណ្ឌា ថ្លែងប្រាប់ TASS។
ប្រភពអះអាងថា ទីក្រុង ញូវ ដែលី នឹងបន្តទិញប្រេងពីរុស្សី ដោយមិនគិតពីថា តើសហរដ្ឋអាមេរិកបន្តការផ្អាកទណ្ឌកម្ម ប្រឆាំងរុស្ស៊ី ឬ ក៏អត់ នោះទេ។
រយៈពេលលើកលែង រយៈពេល៣០ ថ្ងៃ សម្រាប់ប្រេងរុស្ស៊ី ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ផុតកំណត់ នៅថ្ងៃទី១១ ខែមេសា។
មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានរៀបរាប់ថា «សហរដ្ឋអាមេរិក បានសម្រេចចិត្តដក ទណ្ឌកម្ម លើប្រេងរុស្ស៊ី ជាបណ្ដោះអាសន្ន មិនមែនដើម្បីផលប្រយោជន៍ របស់យើងទេ ប៉ុន្តែ ជាផលប្រយោជន៍របស់ពួកគេផ្ទាល់»។
ប្រភពបន្តថា «ប្រទេសឥណ្ឌា ត្រូវការធានាសន្តិសុខថាមពល ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន នេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើង ហើយយើងធ្វើការសម្រេចចិត្ត លើការទិញប្រេងរុស្ស៊ី ដោយផ្អែកលើស្ថានភាពពិភពលោក និងលក្ខខណ្ឌទីផ្សា»។
កាលពីដើមខែមីនា ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានដកទណ្ឌកម្ម លើការលក់ប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ី ដែលផ្ទុកលើនាវា មុនថ្ងៃទី១២ ខែមីនា។ អាជ្ញាប័ណ្ណ ទូទៅ ដែលចេញដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួង អនុញ្ញាតប្រតិបត្តិការបែបនេះរហូតដល់ថ្ងៃទី ១១ ខែមេសា។
អនុរដ្ឋមន្ត្រីការបរទេស លោក Andrey Rudenko បានប្រាប់ TASS បន្ទាប់ពីការពិគ្រោះយោបល់ជាមួយភាគីឥណ្ឌា , ទីក្រុងមូស្គូ មិនបានច្រានចោលទេ ដែលថា ទីក្រុងវ៉ាស៊ីនតោន អាចបន្តការផ្អាកការដាក់ទណ្ឌកម្ម លើការលក់ប្រេង និង ផលិតផលប្រេង ពីប្រទេសរុស្ស៊ី ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
