ព្យុងយ៉ាង ៖ បណ្តាប្រទេសជិតខាង បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រ ដែលជាសកម្មភាពសាកល្បងអាវុធចុងក្រោយបំផុត របស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ។

ព្យុងយ៉ាង ៖ បណ្តាប្រទេសជិតខាង បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រ ដែលជាសកម្មភាពសាកល្បងអាវុធចុងក្រោយបំផុត របស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ។
អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះ គឺចេញពីតំបន់ Sinpo ភាគខាងកើត របស់កូរ៉េខាងជើង។ ប្រភពបាននិយាយថា កូរ៉េខាងត្បូងបានពង្រឹងជំហរឃ្លាំមើលរបស់ខ្លួន និងកំពុងផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
ការិយាល័យ ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះ ជាថ្មីនេះ។
ក្រសួងការពារជាតិជប៉ុន ក៏បានរកឃើញការបាញ់បង្ហោះនេះផងដែរ ដោយនិយាយថា សព្វាវុធត្រូវបានគេជឿថា បានចុះចត ក្នុងដែនទឹក ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។
ប្រភពបាននិយាយថា ទីក្រុងតូក្យូ បានតវ៉ាយ៉ាងខ្លាំង ចំពោះទីក្រុងព្យុងយ៉ាង ដោយនិយាយថា ការបាញ់បង្ហោះ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ បានគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងអន្តរជាតិ ហើយបានរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់រាល់សកម្មភាពបាញ់ផ្លោង ដោយកូរ៉េខាងជើង៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
