វ៉ាស៊ីនតោន ៖ នាវាពិឃាតរបស់សហរដ្ឋអាមេរិក បានបាញ់ និងរឹបអូស កប៉ាល់ដឹកទំនិញមួយគ្រឿង របស់ អ៊ីរ៉ង់ ដែលព្យាយាមគេចចេញពីការបិទផ្លូវទឹក។

វ៉ាស៊ីនតោន ៖ នាវាពិឃាតរបស់សហរដ្ឋអាមេរិក បានបាញ់ និងរឹបអូស កប៉ាល់ដឹកទំនិញមួយគ្រឿង របស់ អ៊ីរ៉ង់ ដែលព្យាយាមគេចចេញពីការបិទផ្លូវទឹក។
រូបភាពដែលត្រូវបានចែករំលែក ដោយយោធាអាមេរិក បង្ហាញពីនាវាពិឃាត អាមេរិក បានបាញ់ទៅលើកប៉ាល់ដឹកទំនិញ មានទង់ជាតិអ៊ីរ៉ង់ នៅឯឈូងសមុទ្រអូម៉ង់ ដែលព្យាយាមគេចចេញពីការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក។ នេះបើយោងតាមលោកប្រធានាធិបតី Donald Trump និងយោធាអាមេរិក។
ឧបទ្ទវហេតុនេះ បានកើតឡើង ជាមួយនឹងភាពតានតឹងខ្ពស់ នៅក្នុងច្រកសមុទ្រ Hormuz ដែលជាបំពង់បង្ហូរប្រេង និង ឧស្ម័នធម្មជាតិរាវដ៏សំខាន់របស់ពិភពលោក ហើយ ដែលត្រូវបានបិទស្ទើរតែទាំងស្រុង ចាប់តាំងពីការចាប់ផ្តើម នៃ សង្រ្គាមអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់។
លោក Trump បានបង្ហោះ នៅលើបណ្តាញសង្គម Truth Social ថា «បន្ទាប់ពីនាវាអ៊ីរ៉ង់ Touska មិនអើពើ នឹងការព្រមានឱ្យឈប់, នាវាពិឃាត USS Spruance បានបញ្ឈប់ពួកគេភ្លាមៗ ដោយបានធ្វើឲ្យខូចខាត ដល់បន្ទប់ម៉ាស៊ីន របស់នាវា»។
លោក ប្រធានាធិបតីអាមេរិក បានបន្ថែមថា «ពេលនេះ ទាហានម៉ារីនអាមេរិក បានឃុំឃាំងកប៉ាល់ ហើយកំពុងពិនិត្យមើល បន្ថែមនៅលើនាវា»។
ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បាននិយាយថា នាវា Touska កំពុងព្យាយាមធ្វើដំណើរ ឆ្ពោះទៅកាន់កំពង់ផែ Bandar Abbas របស់ប្រទេសអ៊ីរ៉ង់។ ប្រភព ឲ្យដឹងដែរថា កងកម្លាំងអាមេរិកបានរាំងខ្ទប់ នាវាពាណិជ្ជកម្ម ចំនួន២៥គ្រឿង ឱ្យត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់ វិញ ចាប់តាំងពីការបិទផ្លូវ របស់សហរដ្ឋអាមេរិក បានចាប់ផ្តើម៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
