បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចនៅឥណ្ឌា ផ្តោតលើ AI និង ការផ្គត់ផ្គង់

ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចនៅឥណ្ឌា ផ្តោតលើ AI និង ការផ្គត់ផ្គង់

ញូវ ដែល្លី ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានផ្តើមបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ លើបញ្ញាសិប្បនិម្មិត AI និង ការផ្គត់ផ្គង់ ចំពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ព្រោះសង្គ្រាម នៅមជ្ឈិមបូព៌ា។

Advertisement

លោក Lee ទទួលបាននូវការស្វាគមន៍ លើកម្រាលព្រំក្រហម នៅទីក្រុងញូវដែល្លី ដោយក្នុងនោះ លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក Lee ឈរក្បែរគ្នា ខណៈដែលជួរកងទ័ពឥណ្ឌា បានដើរកាត់។

លោក Lee បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពេលអស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងបន្ត និងវិបត្តិសេដ្ឋកិច្ចពិភពលោក កើតចេញពីជម្លោះមជ្ឈិមបូព៌ា សាធារណរដ្ឋកូរ៉េ និងឥណ្ឌា កំពុងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់គ្នា ទៅវិញទៅមក» ។

ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កិច្ចពិភាក្សា នឹងរួមបញ្ចូលការពិភាក្សាលើ ការសាងសង់កប៉ាល់ ពាណិជ្ជកម្ម ការវិនិយោគ AI, គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាសំខាន់ៗ ដែលកំពុងរីកចម្រើន»។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac បាននិយាយ មុនពេលមានដំណើរទស្សនកិច្ចផ្លូវរដ្ឋ ថា លោក Lee និងលោក Modi ក៏នឹងពិភាក្សាអំពី ការបន្តកិច្ចសហប្រតិបត្តិការស្ថាបនា ដើម្បីជាប្រយោជន៍ដល់សន្តិភាព នៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ ផងដែរ។

ប្រទេសទាំងពីរ ក៏កំពុងស្វែងរកការពង្រឹង កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច ឆ្នាំ ២០១០ ផងដែរ។ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ពី ១៤.២ ពាន់លានដុល្លារ នៅឆ្នាំ២០១០ ដល់ ២៦.៨៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងជិត ៩០ ភាគរយ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា