តេហេរ៉ង់, វ៉ាស៊ីនតោន ៖ អាមេរិក និង អ៊ីរ៉ង់ ព្រមានត្រៀមខ្លួន សម្រាប់សង្គ្រាម ជុំថ្មី ខណៈតម្រុយ នៃការចរចាជាថ្មី ស្ថិតក្នុងកម្រិតទាប។ ភាគីទាំងពីរ ធ្លាប់ជួបគ្នា កម្រិតខ្ពស់ កាលពីថ្ងៃទី១១ ខែមេសា នៅប៉ាគីស្ថាន តែ បញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង។

តេហេរ៉ង់, វ៉ាស៊ីនតោន ៖ អាមេរិក និង អ៊ីរ៉ង់ ព្រមានត្រៀមខ្លួន សម្រាប់សង្គ្រាម ជុំថ្មី ខណៈតម្រុយ នៃការចរចាជាថ្មី ស្ថិតក្នុងកម្រិតទាប។ ភាគីទាំងពីរ ធ្លាប់ជួបគ្នា កម្រិតខ្ពស់ កាលពីថ្ងៃទី១១ ខែមេសា នៅប៉ាគីស្ថាន តែ បញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង។
កាលពីថ្ងៃចន្ទ គូជម្លោះទាំងពីរ បានព្រមានថា ពួកគេត្រៀមខ្លួន សម្រាប់សង្គ្រាមជាថ្មី ខណៈដែលបទឈប់បាញ់ ១២ថ្ងៃ ត្រូវផុតសុពលភាព ត្រឹមថ្ងៃពុធ ស្អែកនេះ។
សេតវិមាន បាននិយាយថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានត្រៀមខ្លួនរួចជាស្រេច ដើម្បីហោះត្រឡប់ ទៅរដ្ឋធានី Islamabad ប្រទេស ប៉ាគីស្ថាន ម្តងទៀត ដែលកំពុងរៀបចំសម្រាប់កិច្ចចរចា ជុំទីពីរ ស្តីពីការបញ្ចប់សង្រ្គាម ដែលបានលេបត្របាក់មជ្ឈិមបូព៌ា និងអង្រួនទីផ្សារពិភពលោក។
ប៉ុន្តែ រដ្ឋាភិបាល ទីក្រុងតេហេរ៉ង់ បានបដិសេធ ចូលរួម ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានបទឈប់បាញ់ តាមរយៈការបិទច្រកសមុទ្រ នៅអ៊ីរ៉ង់ និងការរឹបអូសយកកប៉ាល់មួយគ្រឿង។
ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលធ្លាប់ដឹកនាំគណៈប្រតិភូ ទៅពិភាក្សា នៅប្រទេសប៉ាគីស្ថាន បាននិយាយថា «តាមរយៈការដាក់ ការរាំងស្ទះផ្លូវទឹក និង ការរំលោភលើបទឈប់បាញ់, លោក Trump ចង់ប្រែក្លាយតុចរចានេះ ទៅជាតុ ចុះចាញ់ ឬ បង្ហាញអំពីភាពត្រឹមត្រូវ នៃអរិភាព ជាថ្មី »។
លោក បញ្ជាក់ថា នៅលើបណ្តាញសង្គម X ថា «យើងមិនទទួលយកការចរចា ក្រោមស្រមោល នៃការគំរាមកំហែងនោះទេ យើងបាននិងកំពុងរៀបចំបង្ហាញសន្លឹកបៀថ្មី នៅលើសមរភូមិ» ។
ការលើកឡើងនេះ ធ្វើឡើង ស្របពេលដែល លោក Trump បានចោទប្រកាន់ទីក្រុង Tehran ដូចគ្នាថា បានបំពានបទឈប់បាញ់ ដោយការ យាយី កប៉ាល់ នៅច្រកសមុទ្រ Hormuz ជាច្រក ដែលគ្របដណ្តប់ មួយភាគប្រាំ នៃ ប្រេងពិភពលោក។
នៅក្នុងការប្រកាស ជាមួយនឹងការខឹងសម្បារ ជាបន្តបន្ទាប់ នៅលើវេទិកាសង្គម Truth Social, លោក Trump បានទទូចថា ការបិទផ្លូវគឺ “បំផ្លាញ” អ៊ីរ៉ង់ទាំងស្រុង ដោយព្រមានថា ប្រសិនបើបទឈប់បាញ់ ផុតកំណត់ នោះគ្រាប់បែកជាច្រើន នឹងចាប់ផ្តើមផ្ទុះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
