បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុងត្រូល អ៊ីរ៉ង់ ប្រមូលថ្លៃនាវាឆ្លងកាត់ច្រក ហ័រមូស ជាលើកដំបូង

កុងត្រូល អ៊ីរ៉ង់ ប្រមូលថ្លៃនាវាឆ្លងកាត់ច្រក ហ័រមូស ជាលើកដំបូង

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសចំណូលដែលប្រមូលបានពីការបង់ថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង ចាប់តាំងពីច្រកមួយនេះមានភាពតានតឹង ។

Advertisement

ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាលើកដំបូងនេះ កើតមានឡើង ចំពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសពីការបន្តបិទដែនទឹក អ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច ។

អនុប្រធានសភាអ៊ីរ៉ង់ លោក Hamid Reza Hajibabai និយាយថា «ប្រាក់ចំណូលដំបូង ដែលទទួលបានពីការទូទាត់ នៅច្រកសមុទ្រ Hormuz ត្រូវបានផ្ទេរ ទៅគណនី របស់ធនាគារកណ្តាល រួចរាល់ហើយ» ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ រូបនេះ ពុំបានបញ្ជាក់អំពីទំហំទឹកប្រាក់ចំនួនប៉ុន្មានដែលប្រមូលបាននោះទេ ។

យ៉ាងណា សមាជិកសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi ធ្លាប់បាន អះអាងថា អ៊ីរ៉ង់ គិតថ្លៃ ២ លានដុល្លារ សម្រាប់នាវាមួយគ្រឿងដែលឆ្លងកាត់ ច្រកហ័រមូស ។

បើតាម Straitstimes, ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា មាននាវា ១៨ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រ ដែលជាមធ្យម មានប្រមាណ ៤ គ្រឿង ក្នុង ១ ថ្ងៃ កើនឡើងទ្វេដង បើប្រៀបធៀប រវាងពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ៕

ប្រភពពី Tass, straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា