បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់ថាមពលកកើតឡើងវិញ វ៉ាដាច់ថាមពលធ្យូងថ្មលើកដំបូងក្នុងឆ្នាំ ២០២៥

ការប្រើប្រាស់ថាមពលកកើតឡើងវិញ វ៉ាដាច់ថាមពលធ្យូងថ្មលើកដំបូងក្នុងឆ្នាំ ២០២៥

ប៉េកាំង ៖ យោងតាមរបាយការណ៍មួយរបស់ Ember ដែលជាស្ថាប័នស្រាវជ្រាវរបស់អង់គ្លេស បានឲ្យដឹងថា ប្រភពថាមពលកកើតឡើងវិញ បានបង្កើតអគ្គិសនីវ៉ាដាច់ថាមពលធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ជាលើកដំបូង ដែលជំរុញដោយកំណើននៃការប្រើប្រាស់បន្ទះសូឡាស្រូបថាមពលព្រះអាទិត្យ ។

Advertisement

អ្នកវិទ្យាសាស្ត្រភាគច្រើនចាត់ទុកការទប់ស្កាត់ការផលិតថាមពលធ្យូងថ្ម ដែលបញ្ចេញកាបូនឌីអុកស៊ីតប្រហែលពីរដង ធ្វើជាការផលិតឧស្ម័នថា មានសារៈសំខាន់ ក្នុងការសម្រេចគោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុពិភពលោក ។

នាយកគ្រប់គ្រងស្ថាប័ន Ember លោក Aditya Lolla និយាយថា យើងបានឈានជើងចូលដល់យុគសម័យនៃកំណើនថាមពលស្អាតយ៉ាងរឹងមាំ និងថា ថាមពលស្អាត ឥឡូវនេះ កំពុងកើនឡើងលឿនគ្រប់គ្រាន់ ដើម្បីស្រូបយកតម្រូវការអគ្គិសនីសកល ។

បើតាម Straits Times, ថាមពលកកើតឡើងវិញ មានដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ បានផ្គត់ផ្គង់អគ្គិសនីចំនួន ១០,៧៣០ តេរ៉ាវ៉ាត់ម៉ោង (TWh) ក្នុងឆ្នាំ ២០២៥ ស្នើនឹងជិត ៣៤% នៃការផ្គត់ផ្គង់អគ្គិសនីសរុបទូទាំងពិភពលោក កើនឡើងពី ៣២% បើធៀបនឹងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ Ember’s Global Electricity Review ។

មហាយក្សចិន និងឥណ្ឌា ដែលជាប្រទេសរួមចំណែកធំបំផុត នៃការប្រើប្រាស់ថាមពលហ្វូស៊ីលទូទាំងពិភពលោក ឥឡូវនេះ ប្រទេសទាំងពីរក៏បានកត់ត្រាការធ្លាក់ចុះនៃការផលិតហ្វូស៊ីលក្នុងឆ្នាំ ២០២៥ ផងដែរ ។

រីឯនៅទូទាំងពិភពលោក ការផលិតថាមពលដើរដោយធ្យូងថ្ម បានធ្លាក់ចុះ ០.៦% ពោលមានចំណែកផ្គត់ផ្គង់អគ្គិសនីត្រឹមតែចំនួន ៣៣% ប៉ុណ្ណោះ នៃអគ្គិសនីទូទាំងពិភពលោក ។ ចំណែកការផលិតថាមពលឥន្ធនៈហ្វូស៊ីលសរុប ក៏បានធ្លាក់ចុះ ០,២% ។

កំណើនលឿនបំផុត គឺនៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ដែលបានកើនឡើងដល់កំណត់ត្រា ៦៣៦ តេរ៉ាវ៉ាត់ម៉ោង (TWh) ឬ ៣០% ។

ការកើនឡើងកំណត់ត្រាថាមពលពន្លឺព្រះអាទិត្យនេះ មានន័យថា កំណើនអគ្គិសនីស្អាត គឺធំល្មមដើម្បីបំពេញតម្រូវការអគ្គិសនីបន្ថែមនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ។

គួរកត់សម្គាល់ តម្រូវការអគ្គិសនីសរុបទូទាំងពិភពលោក បានស្ទុះឡើងរហូតដល់ ២.៨% ឬស្មើនឹង ៨៤៩ តេរ៉ាវ៉ាត់ម៉ោង (TWh) ក្នុងឆ្នាំ ២០២៥ ខណៈមានការព្យាករថា នឹងកើនឡើងថែមទៀតក្នុងឆ្នាំ ២០២៦នេះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា