ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃ សុក្រ ថា រូបលោកបានព្យាបាលជំងឺមហារីកប្រូស្តាតដំណាក់កាលដំបូង ជាសះស្បើយទាំងស្រុងហើយ ប៉ុន្តែលោកមិនបានប្រាប់លំអិត ថាតើលោកការព្យាបាលនោះ ធ្វើឡើងនៅពេលណាទេ ។

មេដឹកនាំអ៊ីស្រាអែលរូបនេះ និយាយថា គ្រូពេទ្យបានវះកាត់ដុំសាច់កាច ដែលទើបតែកកើតដំណាក់កាលដំបូងចេញពីក្នុងខ្លួនរបស់លោកដោយជោគជ័យ ។ លោកថា ការព្យាបាលនោះ បានលុបបំបាត់នូវអ្វីដែលជាឧបសគ្គចេញអស់ហើយ ហើយឥឡូវនេះ គ្មានអ្វីជាបញ្ហាតទៀតទេ ។
ផ្អែកតាមរបាយការណ៍សុខភាពរបស់គាត់ លោក Netanyahu មានវ័យ៧៦ឆ្នាំរូបនេះ មានសុខភាពល្អ បន្ទាប់ពីលោកបានឆ្លងកាត់ការព្យាបាលដោយប្រើប្រាស់កាំរស្មី ដើម្បីកម្ចាត់ដុំសាច់មហារីកប្រូស្តាតដំណាក់កាលដំបូង ។
លោក Netanyahu បានអះអាងថា លោកបានពន្យារពេលចេញផ្សាយរបាយការណ៍ ស្តីពីសុខភាពរបស់គាត់រយៈពេល ២ខែ ដើម្បីកុំឱ្យអ៊ីរ៉ង់បំផុសបំផុលព័ត៌មានឃោសនាអកុសលប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ។
យោងតាម CNA, មេដឹកនាំអ៊ីស្រាអែលដែលកាន់អំណាចយូរជាងគេរូបនេះ ធ្លាប់បានវះកាត់ក្រពេញប្រូស្តាតកាលពីឆ្នាំ ២០២៤ បន្ទាប់ពីគ្រូពេទ្យរកឃើញមានការឆ្លងមេរោគនៅតាមប្រព័ន្ធបង្ហួរនោម ដោយសារការរីកក្រពេញប្រូស្តាត ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា