បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំ G20 នៅសហរដ្ឋអាមេរិក

លោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំ G20 នៅសហរដ្ឋអាមេរិក

មូស្គូ ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃ សុក្រ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងបង្ហាញមុខជាលើកដំបូងក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាខែ ធ្នូ ខាងមុខនេះ ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់មេដឹកនាំអាមេរិក ។

Advertisement

លោក Putin មិនបានចូលរួមកិច្ចប្រជុំកំពូល G20 ចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩ ហើយបន្ទាប់មកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ ២០២២ ដែលបង្កឱ្យមានវិបត្តិដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់មក ។

បើតាម Straits Times, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតី Putin អាចនឹងហោះទៅកាន់ទីក្រុង Miami ក្នុងនាមជាសមាជិកនៃក្រុមប្រទេស G20 ឬលោកអាចនឹងមិនទៅផ្ទាល់ ហើយគ្រាន់តែបញ្ជូនត្រឹមតំណាងរុស្ស៊ីទៅចូលរួម ដូច្នេះជម្រើសរើសទាំងនេះកំពុងស្ថិតក្រោមការពិចារណា ។

យ៉ាងណា សម្រាប់ប្រទេសរុស្ស៊ី ខ្លួនមើលឃើញថា កិច្ចប្រជុំកំពូល G20 មានសារៈសំខាន់ខ្លាំងណាស់ ដោយសារវិបត្តិដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ។

ការអះអាងរបស់វិមានក្រឹមឡាំង កើតឡើងបន្ទាប់ពីប្រធាធិបតីអាមេរិក លោក Donald Trump បានប្រកាសប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា វានឹងមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើលោក Putin ចូលរួមកិច្ចប្រជុំ G20 ហើយថា វាជាកំហុសមួយ ដែលសម្រេចចិត្តបណ្តេញរុស្ស៊ីចេញពីក្រុមប្រទេស G8 ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា