បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំអឺរ៉ុប អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

មេដឹកនាំអឺរ៉ុប អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

ព្រុចសែល ៖ មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃ សុក្រ បានរួមគ្នាអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីចរចាបញ្ចប់ជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ហើយថែមទាំងជំរុញឱ្យមានសេរីភាពនាវាចរណ៍ពេញលេញ និងអចិន្ត្រៃយ៍នៅច្រកសមុទ្រ Hormuz ។

Advertisement

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ កាលពីថ្ងៃ ព្រហស្បតិ៍ បានប្រកាសចំណូល ដែលប្រមូលបានពីការបង់ថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង ចាប់តាំងពីច្រកសមុទ្រដ៏សំខាន់មួយនេះ មានភាពតានតឹងដោយសារជម្លោះប្រដាប់អាវុធ ។

ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូងនេះ កើតមានឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានប្រកាសពីការបន្តបិទដែនទឹកអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច ។

យ៉ាងណា បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំសហភាពអឺរ៉ុបនៅប្រទេសស៊ីប ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា គោលដៅរួមរបស់សហភាពអឺរ៉ុបឥឡូវនេះ គឺជំរុញការចរចាបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ ។ លោកស្រីថា បញ្ហានេះ ក៏ត្រូវតែរួមបញ្ចូលទាំងការស្តារសេរីភាពនាវាចរណ៍ពេញលេញ និងអចិន្ត្រៃយ៍នៅច្រកសមុទ្រ Hormuz ផងដែរ ។

បើតាម Straits times, ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា មាននាវាចំនួន ១៨ គ្រឿងប៉ុណ្ណោះ បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាមធ្យម មានប្រមាណ ៤ គ្រឿងក្នុងមួយថ្ងៃ កើនឡើងទ្វេដង បើធៀបនឹងចន្លោះពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ៕

ប្រភព ៖ Xinhua និង The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា