វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានរិះគន់មិនសំចៃមាត់លើប្រទេសនៅអឺរ៉ុប និងអាស៊ី ដោយនិយាយផ្លែផ្កាថា ពួកគេកំពុងដេកចាំតែទទួលផល ហើយពឹងផ្អែកលើយោធាអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីវាត្រូវបានបិទដោយសារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានរិះគន់មិនសំចៃមាត់លើប្រទេសនៅអឺរ៉ុប និងអាស៊ី ដោយនិយាយផ្លែផ្កាថា ពួកគេកំពុងដេកចាំតែទទួលផល ហើយពឹងផ្អែកលើយោធាអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីវាត្រូវបានបិទដោយសារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃ សុក្រ ថា អឺរ៉ុប និងអាស៊ី បានទទួលផលប្រយោជន៍ពីការការពាររបស់យើងជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែសម្រាប់ពេលនេះ ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី បានចប់ហើយ ។
លោក Hegseth ដែលមានវ័យ៤៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់សាជាថ្មីថា អឺរ៉ុប និងអាស៊ី បានពឹងផ្អែកច្រើនជាងអាមេរិក ទៅលើប្រេង និងឧស្ម័នដែលនាំចេញពីឈូងសមុទ្រពែរ្ស ប៉ុន្តែឥឡូវនេះ ការបិទច្រកសមុទ្រ Hormuz របស់សហរដ្ឋអាមេរិក ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេង និងឧស្ម័នចេញពីឈូងសមុទ្រពែរ្ស កំពុងតែត្រូវបានរឹតបន្តឹងខ្លាំងឡើងជារៀងរាល់ថ្ងៃ ។
ហើយឥឡូវនេះ តម្រូវការប្រេងសកលថ្មី កំពុងតម្រង់ឆ្ពោះទៅរដ្ឋតិចសាស់ ដោយលោកចង់សំដៅដល់ការនាំចេញប្រេងរបស់សហរដ្ឋអាមេរិក ។
ការអត្ថាធិប្បាយរបស់លោក Hegseth កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវដល់សម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសដទៃទៀត រួមទាំងគូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន គឺប្រទេសចិន ឲ្យជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
ប៉ុន្តែប្រទេសភាគច្រើនបានច្រានចោល ក្នុងអំឡុងពេលមានសង្គ្រាមសកម្មនៅមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

