បាម៉ាកូ ៖ ប្រទេស ម៉ាលី បានបញ្ជាក់ពីការស្លាប់ រដ្ឋមន្ត្រីការពារជាតិ អំឡុងការវាយប្រហារ ខណៈដែលមានការកាន់ទុក្ខ ថ្នាក់ជាតិ រយៈពេល ២ ថ្ងៃ។

បាម៉ាកូ ៖ ប្រទេស ម៉ាលី បានបញ្ជាក់ពីការស្លាប់ រដ្ឋមន្ត្រីការពារជាតិ អំឡុងការវាយប្រហារ ខណៈដែលមានការកាន់ទុក្ខ ថ្នាក់ជាតិ រយៈពេល ២ ថ្ងៃ។
អ្នកនាំពាក្យរដ្ឋាភិបាល បានប្រកាសថា អំឡុងការវាយប្រហារភេរវកម្ម នៅគេហដ្ឋាន កាលពីថ្ងៃអាទិត្យ, លោករដ្ឋមន្ត្រី Sadio Camara បានរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ។ មន្ត្រីម្នាក់បញ្ជាក់ថា ប្រពន្ធ និងចៅ ពីរនាក់ របស់លោករដ្ឋមន្ត្រី ក៏បានស្លាប់ផងដែរ។
អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានប្រកាសថ្កោលទោស ក្រោយមានវាយប្រហារ កើតឡើង ក្នុងទីក្រុងកាទី នាពេលនោះ។ សម្ព័ន្ធកងកម្លាំងប្រឆាំង សម្រាប់សាធារណរដ្ឋ ហៅកាត់ CFR បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាលី ស្ថិតក្នុងគ្រោះថ្នាក់។
ប្រទេស ម៉ាលី បានរងការបំផ្លិចបំផ្លាញ អស់រយៈពេលជាងមួយទសវត្សរ៍ ដោយសារជម្លោះ និងអំពើហឹង្សារបស់ពួកជីហាដ ប៉ុន្តែ ការវាយប្រហារ កាលពីចុងសប្តាហ៍ គឺអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ២០២០ ជាពេលដែលរបបយោធាដណ្តើមអំណាច។
ប្រទេស ម៉ាលី នៅអាហ្វ្រិកមួយនេះ មានធនធាន រួមទាំង មាស និងរ៉ែដ៏មានតម្លៃ ផ្សេងៗទៀត។
មេដឹកនាំនៃប្រទេសម៉ាលី ក៏ដូចជា សមភាគីយោធារបស់ពួកគេ នៅក្នុងប្រទេសជិតខាង រួមមាន នីហ្ស៊េ និង ប៊ួគីណាហ្វាសូ បានផ្តាច់ទំនាក់ទំនង ជាមួយអតីតអាណានិគមបារាំង និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ដោយផ្លាស់ប្តូរ ទៅរឹតចំណងទំនាក់ទំនង ជាមួយប្រទេសរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
