តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា អាមេរិកត្រូវតែបញ្ឈប់ការគម្រាមកំហែង ដើម្បីឲ្យកិច្ចចរចាបានបន្តដំណើរការ នេះបើតាមការចេញផ្សាយរបស់
កាសែត The Wall Street Journal កាលពីថ្ងៃអាទិត្យ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា អាមេរិកត្រូវតែបញ្ឈប់ការគម្រាមកំហែង ដើម្បីឲ្យកិច្ចចរចាបានបន្តដំណើរការ នេះបើតាមការចេញផ្សាយរបស់
កាសែត The Wall Street Journal កាលពីថ្ងៃអាទិត្យ។
ប្រភព បានរាយការណ៍ថា អ្នកចរចាអ៊ីរ៉ង់ ជឿថា ការបន្ទន់នៃវោហាសាស្ត្រ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុង Tehran អាចជួយបន្តការចរចា ឡើងវិញ។
យោងតាមកាសែតដដែល, អ៊ីរ៉ង់បានជូនដំណឹង ដល់ប៉ាគីស្ថានថា ការបញ្ចប់ការគំរាមកំហែងបែបនេះ របស់មេដឹកនាំអាមេរិក អាចជួយបញ្ចុះបញ្ចូល ក្រុមអ្នករឹងរូស ចាប់ផ្តើមកិច្ចចរចាឡើងវិញ។
អត្ថបទ បានកត់សម្គាល់ថា បន្ទាប់ពីពិគ្រោះយោបល់ ជាមួយអ្នកសម្រុះសម្រួល, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi អាចសន្និដ្ឋានថា កិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន អាចធ្វើទៅបាន ក្នុងករណីនេះ ភាគីអាចជួបគ្នា នៅប៉ុន្មានថ្ងៃខាងមុខ។
បើតាម Tass, ការអះអាង របស់ភាគីអ៊ីរ៉ង់បែបនេះ ធ្វើឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលដំណើរទស្សនកិច្ច របស់បេសកជនពិសេស ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ ដោយបានកត់សម្គាល់ថា ការធ្វើដំណើរនេះគឺ «ខ្ជះខ្ជាយពេលវេលាច្រើនពេក ក្នុងការធ្វើដំណើរ និង ការងារច្រើនពេក»៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
