បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ប្រាប់ប្រមុខការទូតអ៊ីរ៉ង់ថា រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ធានាសន្តិភាពមជ្ឈិមបូព៌ា

លោក ពូទីន ប្រាប់ប្រមុខការទូតអ៊ីរ៉ង់ថា រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ធានាសន្តិភាពមជ្ឈិមបូព៌ា

មូស្គូ ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ទីក្រុងមូស្គូ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។

Advertisement

លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងបែបនេះ ក្នុងពេលទទួលជួប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Saint Petersburg កាលពីថ្ងៃចន្ទ។

លោករៀបរាប់ថា «សម្រាប់ផ្នែករបស់យើង យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលបម្រើផលប្រយោជន៍របស់អ្នក …ផលប្រយោជន៍របស់ប្រជាជនទាំងអស់ ក្នុងតំបន់ ដើម្បីសន្តិភាពអាចសម្រេចបាន ឱ្យបានឆាប់ តាមដែលអាចធ្វើបាន» នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដែលបានដកស្រង់សម្តី លោក ពូទីន ថ្លែងប្រាប់លោក Araghchi ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា លោក ពូទីន ក៏បានសាទរផងដែរ ពីភាពក្លាហាន និងវីរភាព ដែលប្រជាជនអ៊ីរ៉ង់ កំពុងតស៊ូដើម្បីឯករាជ្យភាព និងអធិបតេយ្យភាព របស់ពួកគេ។

ប្រមុខវិមានក្រឹមឡាំង រូបនេះ បានបន្ថែមថា «រុស្ស៊ី ក៏ដូចជា អ៊ីរ៉ង់ដែរ មានបំណង បន្តទំនាក់ទំនងយុទ្ធសាស្ត្រ របស់យើង»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅពេលទៅដល់ប្រទេសរុស្ស៊ី ភ្លាម បាននិយាយស្តីបន្ទោស ដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យ នៃកិច្ចពិភាក្សាស្តីពីការសម្របសម្រួលកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា