បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សំងំផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ប្រជែងនាវាធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក

ចិន សំងំផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ប្រជែងនាវាធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក

ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី កំពុងសំងំផលិតនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទី៤ ដែលវាត្រូវបានគេរំពឹងថា នឹងវ៉ាដាច់នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក ប្រភេទ Ford-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទាំងទម្ងន់ និងសមត្ថភាពផ្ទុកឧបករណ៍យោធា ។

Advertisement

រូបភាពផ្កាយរណបដែលចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៥ ដោយយោធាកងទ័ពរំដោះប្រជាជនចិន លើបណ្តាញសង្គម X បានបង្ហាញពីរូបរាងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Type 004 របស់ប្រទេសចិន កំពុងសាងសង់នៅទីក្រុង Dalian ។

បើតាម Times of india, នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបរបស់មហាយក្សចិន មានទម្ងន់ចន្លោះពី ១១ម៉ឺន ទៅ ១២ម៉ឺនតោន បើធៀបនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក ប្រភេទ Ford-class មានទម្ងន់ត្រឹមតែ ១០ម៉ឺនតោនប៉ុណ្ណោះ ។

បន្ថែមលើនេះ នាវា Type 004 របស់ចិន ថែមទាំងមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងចម្រុះរហូតដល់ ១០៥ គ្រឿង បើធៀបនឹងនាវា Ford-class របស់សហរដ្ឋអាមេរិក អាចផ្ទុកយន្តហោះចម្បាំងបានត្រឹមតែ ៧៥ គ្រឿងប៉ុណ្ណោះ ។

យោងតាម Army recognition, ប្រភពបើកចំហរក្នុងប្រទេសចិន បានទម្លាយឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ថា តួនាវាត្រូវបានបញ្ចប់រួចរាល់ហើយ ហើយវឌ្ឍនភាពជារួម បានឈានដល់ប្រហែល ២៥ ភាគរយ គិតត្រឹមដើមឆ្នាំ ២០២៦ ។

នាវាផ្ទុកយន្តហោះ Type 004 របស់មហាយក្សចិននេះ ត្រូវបានគេព្យាករថា នឹងដាក់ដំណើរការសាកល្បងនៅលើផ្ទៃសមុទ្រ នាពាក់កណ្តាលឆ្នាំ ២០២៨ ឬនៅដើមឆ្នាំ ២០២៩ ហើយរំពឹងថា នឹងចូលបម្រើសេវាកម្មក្នុងជួរកងទ័ពជើងទឹកក្នុងអំឡុងឆ្នាំ ២០៣០ ៕

ប្រភព ៖ Times of india និង Army recognition ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា