បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ថា អ៊ុយក្រែន អាចនឹងលះបង់ទឹកដី ដូរយកសន្តិភាព និងបើកផ្លូវចូលអឺរ៉ុប

អាល្លឺម៉ង់ ថា អ៊ុយក្រែន អាចនឹងលះបង់ទឹកដី ដូរយកសន្តិភាព និងបើកផ្លូវចូលអឺរ៉ុប

ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់បានលើកឡើងថា អ៊ុយក្រែន ប្រហែលជាត្រូវកាត់ទឹកដីមួយចំនួន ដើម្បីដូរយកកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី និងជាការត្រួសត្រាយផ្លូវចូលជាសមាជិកសហភាពអឺរ៉ុប ។

Advertisement

បើតាម Kyiv independent, បច្ចុប្បន្ន រុស្ស៊ីបានកាន់កាប់ប្រហែល ២០% នៃទឹកដីអ៊ុយក្រែន ហើយទាមទារឱ្យទីក្រុងកៀវ ប្រគល់ដីបន្ថែមទៀតនៅតំបន់ Donetsk ដើម្បីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃ ចន្ទ ថា រូបលោកជឿថា នៅទីបំផុត អ៊ុយក្រែននឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ។ ពេលនោះហើយ ប្រហែលជាផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន លែងជារបស់ប្រទេសអ៊ុយក្រែនតទៀតហើយ ។

លោក Merz បន្ថែមថា ប្រសិនបើលោកប្រធានាធិបតី Zelensky ចង់ពន្យល់រឿងនេះ ទៅកាន់ប្រជាជនរបស់គាត់ និងការធ្វើប្រជាមតិលើដំណើរការនេះ គាត់ត្រូវតែប្រាប់មូលហេតុដល់ប្រជាជនខ្លួនក្នុងពេលតែមួយថា ការធ្វើបែបនេះ គឺដើម្បីបើកផ្លូវឱ្យអ៊ុយក្រែនចូលអឺរ៉ុបជាផ្លូវការ ។

វឌ្ឍនភាពនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា ដំណើរការនេះ អាចឈានទៅជំហានបន្ទាប់ ខណៈបច្ចុប្បន្ន អ៊ុយក្រែនមានឋានៈជាបេក្ខជនផ្លូវការរបស់អឺរ៉ុបរួចហើយ ។

ក្រៅពីការចូលជាសមាជិក, សហភាពអឺរ៉ុប កាលពីសប្តាហ៍មុន ក៏ទើបតែបានអនុម័តប្រាក់កម្ចីទំហំ ១០៥ ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ ដែលនឹងគ្របដណ្តប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះ រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែប្លុកនេះនៅតែមានការខ្វែងគំនិតគ្នាលើការពន្លឿនការចរចាចូលជាសមាជិករបស់ទីក្រុងកៀវ ៕

ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា