តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ នៅលើពិភពលោក បានបញ្ចេញផែនការប្រកបដោយមហិច្ឆតាមួយ ក្នុងការសាងសង់កសិដ្ឋានខ្យល់អណ្តែតទឹកធំបំផុតលើផែនដីនៅត្រឹមឆ្នាំ ២០៣៥ ដោយគ្រោងនឹងចំណាយលុយរហូតដល់ ១៧ លានដុល្លារ ។

តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ នៅលើពិភពលោក បានបញ្ចេញផែនការប្រកបដោយមហិច្ឆតាមួយ ក្នុងការសាងសង់កសិដ្ឋានខ្យល់អណ្តែតទឹកធំបំផុតលើផែនដីនៅត្រឹមឆ្នាំ ២០៣៥ ដោយគ្រោងនឹងចំណាយលុយរហូតដល់ ១៧ លានដុល្លារ ។
គម្រោងកសិដ្ឋានខ្យល់ខ្នាតយក្ស ដែលមានទីតាំងនៅលើកោះ Izu នេះ រចនាឡើងក្នុងគោលបំណងផលិតថាមពលយ៉ាងហោចណាស់ ១ ជីហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កោះនានា និងទីក្រុងតូក្យូ ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ។
ចក្ខុវិស័យរបស់ប្រទេសជប៉ុន គឺបង្កើតកសិដ្ឋានខ្យល់អាចផលិតអគ្គិសនីបានច្រើនជាងនេះដល់ទៅ ១០ ដង ហើយប្រសិនបើផែនការនេះជោគជ័យ នោះបរិមាណថាមពលនេះ គឺមានទំហំប្រហាក់ប្រហែលនឹងការផលិតថាមពលរបស់រ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ។
ដើម្បីជំរុញគម្រោងសាងសង់កសិដ្ឋានខ្យល់លើកោះ Izu ឱ្យលេចចេញជារូបរាងតាមការគ្រោងទុកនោះ រដ្ឋាភិបាលជប៉ុន កំពុងចាប់ផ្តើមដំណើរការស្ទាបស្ទង់ភូមិសាស្រ្ត វិភាគទីតាំងភូមិសាស្ត្រក្រោមបាតសមុទ្រ និងសិក្សាពីគំរូអាកាសធាតុក្នុងតំបន់ជាដើម ។
បើតាម Interesting engineering, អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានបញ្ចេញគម្រោងកសិដ្ឋានខ្យល់ខ្នាតដ៏ធំនេះលើកដំបូង ក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP29 ក្នុងឆ្នាំ ២០២៤ ។
យោងតាមរបាយការណ៍, គម្រោងនេះ នឹងផ្តោតសំខាន់លើសហគមន៍ដីកោះចំនួន ៦ ដែលគ្របដណ្តាប់លើ Oshima, Niijima, Kozushima, Miyake និង Hachijo ខណៈដែលជប៉ុន បានចាត់ទុកថាមពលខ្យល់នៅឯនាយសមុទ្រ ជាសសរស្តម្ភន នៃកាត់បន្ថយការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០ ។
បច្ចុប្បន្ន កសិដ្ឋានខ្យល់អណ្តែតទឹកធំជាងគេលើពិភពលោក គឺស្ថិតនៅក្នុងប្រទេសន័រវេស ប៉ុន្តែវាមានសមត្ថភាពផលិតអគ្គិសនីក្នុងទំហំតិចជាង ១០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

