បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ អួតមាន មីស៊ីល និងយន្តហោះដ្រូន អាចធ្វើសង្គ្រាមបានរាប់ឆ្នាំ

អ៊ីរ៉ង់ អួតមាន មីស៊ីល និងយន្តហោះដ្រូន អាចធ្វើសង្គ្រាមបានរាប់ឆ្នាំ

តេហេរ៉ង់ ៖ ឃ្លាំងស្តុកគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ គឺមានគ្រប់គ្រាន់ ដើម្បីអាចធ្វើសង្គ្រាមជាមួយសត្រូវបានរហូតដល់រាប់ឆ្នាំ នេះបើតាមការអះអាងរបស់សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូប កាលពីថ្ងៃ ពុធ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ។

Advertisement

អនុប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានថ្លែងបែបអំណួតថា ប្រទេសអ៊ីរ៉ង់ មិនទាន់បង្ហាញពីសមត្ថភាពវាយប្រហារពេញលេញរបស់ខ្លួននៅឡើយទេ ហើយទីក្រុងតេហេរ៉ង់ ក៏នៅមិនទាន់បញ្ចេញសន្លឹកបៀរថ្មីរបស់ខ្លួននៅឡើយដែរ ។

ជាមួយគ្នានេះ លោក Boroujerdi ក៏បានច្រានចោលនូវអ្វីដែលលោកពិពណ៌នាថាជា «ការបិទផ្លូវកងទ័ពជើងទឹក» ដោយហៅវាថា គ្មានប្រសិទ្ធភាព ហើយបានអះអាងថា នាវាប្រហែល ១២០គ្រឿងកំពុងរង់ចាំនៅជិតច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូន ។ លោកថា នាវាអ៊ីរ៉ង់ជាច្រើនកំពុងបន្តប្រតិបត្តិការដោយគ្មានការអន្តរាគមន៍ពីកងកម្លាំងអាមេរិកឡើយ ។

លោក Boroujerdi ដែលមានវ័យ៧៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងមិនដកថយពីអ្វីដែលលោកបានពិពណ៌នាថា ជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រ Hormuz ឡើយ ដោយលោកនិយាយថា បញ្ហាច្រកសមុទ្រដ៏សំខាន់នេះ នឹងត្រូវបន្តលើកមកចរចាជាមួយសហរដ្ឋអាមេរិក ។

បើតាម Anadolu, សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមឡើងកាលពីចុងថ្ងៃខែកុម្ភៈ ហើយបទឈប់បាញ់មួយត្រូវបានប្រកាសនៅថ្ងៃទី៨ ខែមេសា ដោយមានការសម្របសម្រួលពីប៉ាគីស្ថាន ។

មុនពេលផុតកំណត់ លោកប្រធានាធិបតី Trump បានប្រកាសពន្យារពេលបទឈប់បាញ់នេះថែមទៀតដោយគ្មានកាលកំណត់ ខណៈការចរចាសន្តិភាពនៅតែបន្តជាប់គាំង ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា