វ៉ាស៊ីនតោន ៖ អាមេរិក គ្រោងសង់នាវាចម្បាំងខ្នាតយក្សថ្មីមួយនៅឆ្នាំ ២០២៨ ដោយដាក់ឈ្មោះថា Trump Class USS Defaint ដែលមានតម្លៃជាង ១៧ ពាន់លានដុល្លារ ជាមួយនឹងសមត្ថភាពប្រយុទ្ធកម្រិតកំពូល។ នេះបើតាម
សេចក្តីរាយការណ៍ពី Axios កាលពីថ្ងៃ ពុធ ម្សិលម៉ិញនេះ។

កម្មវិធីអភិវឌ្ឍនាវាចម្បាំងមានសមត្ថភាពខ្លាំង និងធំជាងគេលើពិភពលោកនេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីខែ ធ្នូ ឆ្នាំ ២០២៥ ។ ក្នុងនោះ នាវាចម្បាំង Trump-class ចំនួន ៣ គ្រឿងដំបូង ត្រួវបានគេរំពឹងថា នឹងត្រូវចំណាយដើមទុនសាងសង់សរុបលើសពី ៤៣ ពាន់លានដុល្លារ ។
យោងតាម BBC, លោក Trump បាននិយាយកាលពីឆ្នាំមុនថា នាវាចម្បាំងថ្មីទាំងនេះ នឹងក្លាយជានាវាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ហើយក៏ជានាវាចម្បាំងដ៏លឿន និងមានអានុភាពជាងនាវាចម្បាំងប្រភេទមុនៗ រហូតដល់ទៅ ១០០ ដង ។
នាវាចម្បាំង Trump Class នេះដែរ នឹងមានសមត្ថភាពផ្ទុកទម្ងន់ចម្លោះពី ៣ម៉ឺន ទៅ ៤ម៉ឺនតោន ហើយបំពាក់ជាមួយប្រព័ន្ធការពារទំនើបៗចុងក្រោយ និងរួមបញ្ចូលទាំងមីស៊ីលលឿនជាងសំលេងជាដើម ។
បើតាមការលើកឡើងរបស់លោក Trump, រដ្ឋាភិបាលអាមេរិក នឹងសាងសង់នាវាចម្បាំងចំនួន ២ គ្រឿងក្នុងដំណាក់កាលដំបូង បន្ទាប់មកនឹងសាងសង់បន្ថែមចំនួន ៨ គ្រឿងទៀត ។
ហើយលោក Trump រំពឹងថា កងទ័ពជើងទឹកអាមេរិក នឹងទទួលបាននាវាចម្បាំងខ្នាតយក្សថ្មីៗសរុបពី ២០ ទៅ ២៥ គ្រឿង ជាផ្នែកមួយនៃផែនការកសាង “កងនាវាមាស” ឬ “Golden Fleet” ដែលលោកបានចាត់ទុកសមិទ្ធផលថ្មីនេះថា នឹងក្លាយជានាវាចម្បាំងលឿនបំផុត ធំជាងគេបំផុត និងមានអានុភាពខ្លាំងជាងនាវាចម្បាំងណាមួយដែលធ្លាប់សាងសង់កន្លងមក ៕
ប្រភព ៖ Anadolu និង BBC ប្រែសម្រួល ៖ ឈឹម ទីណា