តេហេរ៉ង់ ៖ អ្នកការទូតអ៊ីរ៉ង់ អះអាងថា អាមេរិកចាញ់សង្គ្រាម ទើបបានជាព្យាយាម ស្វែងរកការសុំចរចា។

តេហេរ៉ង់ ៖ អ្នកការទូតអ៊ីរ៉ង់ អះអាងថា អាមេរិកចាញ់សង្គ្រាម ទើបបានជាព្យាយាម ស្វែងរកការសុំចរចា។
លោក Mojtaba Ferdowsi-Pour ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអេហ្ស៊ីប បានប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ចាញ់សង្រ្គាម ជាមួយអ៊ីរ៉ង់ ហើយ ឥឡូវនេះ កំពុងព្យាយាមរៀបចំខ្លួន នៅក្នុងតុចរចា។
លោករៀបរាប់ថា «អាមេរិកចាញ់ ក្នុងសមរភូមិ ទាំង ទស្សនៈ នៃសេដ្ឋកិច្ចពិភពលោក, វិស័យថាមពល និង ក្នុងន័យរូបិយវត្ថុ ខណៈដែលការទូទាត់ជាប្រាក់ដុល្លារ កំពុងធ្លាក់ចុះ…ពួកគេត្រូវបានចាញ់ ប៉ុន្តែ កំពុងព្យាយាមចង់ឈ្នះ នៅតុចរចា តាមរយៈការទូត»។
លោកបន្ថែមថា អ៊ីរ៉ង់មានសិទ្ធិ មិនចូលរួមក្នុងការចរចា ប៉ុន្តែ ទាមទារអ្វីដែលខ្លួនចង់បាន ពីភាគីម្ខាងទៀត។
បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។
យោងតាមភាគីអ៊ីរ៉ង់, មនុស្ស ៣ពាន់៣៧៥នាក់ បានស្លាប់ នៅក្នុងការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ក្នុងសង្រ្គាម ៤០ថ្ងៃ ។
កាលពីថ្ងៃទី១១ ខែមេសា អ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចា ជាច្រើនលើក ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែ ភាគីទាំងពីរ មិនអាចឈានដល់កិច្ចព្រមព្រៀងដោយសារតែភាពផ្ទុយគ្នា មួយចំនួន៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

