ការ៉ាកាស ៖ ជើងហោះហើរត្រង់ រវាងអាមេរិក និង វ៉េណេស៊ុយអេឡា ត្រូវបានធ្វើឡើង ជាលើកដំបូង ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ហើយ ក៏កើតមានឡើង នៅប៉ុន្មានខែ បន្ទាប់ពី អាមេរិកបានចូលទៅចាប់ខ្លួន មេដឹកនាំ លោក ម៉ាឌូរ៉ូ ដល់រដ្ឋធានី ការ៉ាកាស កាលពីដើមឆ្នាំ។

ការ៉ាកាស ៖ ជើងហោះហើរត្រង់ រវាងអាមេរិក និង វ៉េណេស៊ុយអេឡា ត្រូវបានធ្វើឡើង ជាលើកដំបូង ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ហើយ ក៏កើតមានឡើង នៅប៉ុន្មានខែ បន្ទាប់ពី អាមេរិកបានចូលទៅចាប់ខ្លួន មេដឹកនាំ លោក ម៉ាឌូរ៉ូ ដល់រដ្ឋធានី ការ៉ាកាស កាលពីដើមឆ្នាំ។
ការហោះហើរត្រង់ លើកទី១នេះ បានចុះចត កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងការ៉ាកាស ដែលជាសញ្ញាថ្មី នៃការរុះរើទំនាក់ទំនង បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានទម្លាក់មេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលអាមេរិក ចោទថា ឆ្វេងនិយម ។
ជើងហោះហើរ 3599 ដំណើរការដោយក្រុមហ៊ុន Envoy Air ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ ក្រុមហ៊ុន American Airlines ដោយចាកចេញ ពីទីក្រុង Miami ឆ្ពោះទៅកាន់ទីក្រុង ការ៉ាកាស។
ប្រជាជន វេណេហ្ស៊ុយអេឡា ប្រហែល ១លាន២នាក់ រស់នៅក្នុងសហរដ្ឋអាមេរិក ហើយការបើក ជាលើកដំបូងនេះ ត្រូវបានគេរំពឹងថា នឹងជំរុញវត្តមានអាជីវកម្ម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលមានទុនបម្រុងប្រេងដ៏ធំបំផុត របស់ពិភពលោក មួយនេះ។
កាលពីថ្ងៃទី៣ ខែមករា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយឆ្មក់ដ៏សាហាវមួយ នៅទីក្រុង ការ៉ាកាស ដោយចាប់ខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា នាំខ្លួនទៅកាន់ទីក្រុង New York ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន ប៉ុន្តែ ពួកគេបានបដិសេធ។
ប្រទេសទាំងពីរ ធ្លាប់បានបញ្ចប់ ការហោះហើរ ទៅវិញទៅមក នៅឆ្នាំ២០១៩ នៅពេលដែលទំនាក់ទំនង កាន់តែយ៉ាប់យ៉ឺន ដោយសារតែសហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិចផ្សេងៗទៀត មិនទទួលស្គាល់ការបោះឆ្នោត ក្នុងប្រទេសមួយនេះ ដោយចោទថា មានភាពមិនប្រក្រតី នាំឲ្យលោក ម៉ាឌូរ៉ូ បន្តកាន់អំណាច៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

