បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ពជើងទឹក អាមេរិក ជោគជ័យសាកល្បងហោះហើរដ្រូនចាក់សាំងលើអាកាសដំបូងបង្អស់លើលោក

ទ័ពជើងទឹក អាមេរិក ជោគជ័យសាកល្បងហោះហើរដ្រូនចាក់សាំងលើអាកាសដំបូងបង្អស់លើលោក

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិកបានទទួលជោគជ័យ ក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនចាក់សាំងលើអាកាសដំបូងបង្អស់លើពិភពលោក ដែលរចនាឡើងសម្រាប់ធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះចម្បាំង ។

Advertisement

ភាពជោគជ័យនេះ ត្រូវបានគេចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កងទ័ពជើងទឹក ក្នុងការដាក់បញ្ជូលបច្ចេកវិទ្យាយន្តហោះដ្រូនចាក់សាំងលើអាកាស ឱ្យចូលរួមក្នុងហ្វូងយន្តហោះចម្បាំងផ្លូវការ ។

បើតាម Interesting engineering, យន្តហោះដ្រូននេះគឺជាម៉ូដែល MQ-25A Stingray ដែលផលិតដោយក្រុមហ៊ុន Boeing ។ វាត្រូវបានសាកល្បងហោះហើរចេញពីនាវាផ្ទុកយន្តហោះចម្បាំងជាលើកដំបូង ដោយវាបានហោះហើរសំកាំងខ្លួននៅលើផ្ទៃមេឃរយៈពេលជាង ២ ម៉ោង ក្រោមការបញ្ជាពីចម្ងាយចេញពីស្ថានីយផ្ទាល់ដី ។

យន្តហោះដ្រូននេះ មានដងខ្លួនប្រវែង ១៥ ម៉ែត្រកន្លះ និងស្លាបប្រវែងជិត ២៣ ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកសាំងរហូតដល់ ៦,៨០០ លីត្រ ដែលគ្រប់គ្រាន់ក្នុងការបំពេញធុងសាំងដល់យន្តហោះចម្បាំងចាប់ពី ៤ ដល់ ៦ គ្រឿង ។

បំពាក់ដោយម៉ាស៊ីស Rolls-Royce AE 3007N យន្តហោះដ្រូននេះ អាចហោះឡើង និងចុះចតដោយស្វ័យប្រវត្តិនៅលើនាវាផ្ទុកយន្តហោះចម្បាំង ហើយចំណុចពិសេសនោះ គឺវាអាចហោះហើរសំកាំងខ្លួនលើអាកាសក្នុងចម្ងាយដល់ទៅ ៩២៦ គីឡូម៉ែត្រ ។

មុខងារស្នូលរបស់ MQ-25A គឺដើរតួនាទីជំនួសយន្តហោះចាក់សាំងលើអាកាសប្រពៃណី និងបង្កើនវិសាលភាពនៃការហោះហើររបស់យន្តហោះចម្បាំង ដូចជា F-15, F-16, F-22, F-35 ដោយមិនចាំបាច់ចុះចតចាក់សាំង និងបង្កើនសមត្ថភាពវាយប្រហារដោយមិនបារម្ភពីបរិមាណប្រេង ក្នុងអំឡុងពេលធ្វើប្រតិបត្តិការចម្ងាយឆ្ងាយ ។

បើតាមអ្នកជំនាញផ្នែកសន្តិសុខ, ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកឆ្នាំ ២០២៦ មានភាពតានតឹងខ្លាំងនោះ ការបង្កើនចម្ងាយប្រតិបត្តិការដល់កងនាវាផ្ទុកយន្តហោះចម្បាំង គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលរដ្ឋបាលលោក Donald Trump ផ្តល់អាទិភាពខ្ពស់ ៕

ប្រភព ៖ Interesting engineering និង ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា