បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រាប់អន្តរជាតិថា ត្រូវតែរារាំង ជប៉ុន កុំឲ្យមានអាវុធនុយក្លេអ៊ែរ

ចិន ប្រាប់អន្តរជាតិថា ត្រូវតែរារាំង ជប៉ុន កុំឲ្យមានអាវុធនុយក្លេអ៊ែរ

អ.ស.ប ៖ ចិន បានអំពាវនាវឱ្យអន្តរជាតិ រារាំងជប៉ុន ពីការទទួលបានអាវុធនុយក្លេអ៊ែរ អំឡុងសន្និសីទស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅឯទីស្នាក់ការ អង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

Advertisement

ថ្លែងនៅក្នុងសន្និសីទពិនិត្យឡើងវិញ នៃភាគីនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ថ្មីៗនេះ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ របស់ក្រសួងការបរទេសចិន លោក Sun Xiaobo បានកត់សម្គាល់ថា ប្រទេសជប៉ុនកំពុងជំរុញឱ្យកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន និង ពិនិត្យមើលគោលការណ៍មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ចំនួនបី។ លោកបានបន្ថែមថា ការប៉ុនប៉ងលើអាវុធនុយក្លេអ៊ែរ របស់ជប៉ុន ត្រូវតែរារាំង យ៉ាងម៉ឺងម៉ាត់។

ជាការឆ្លើយតប, ឯកអគ្គរាជទូតជប៉ុន លោកស្រី Ichikawa Tomiko បានច្រានចោលការអះអាងនេះ ដោយនិយាយថា រដ្ឋាភិបាលជប៉ុនប្រកាន់ខ្ជាប់ នូវគោលនយោបាយរបស់ខ្លួន ជុំវិញគោលការណ៍មិនរីកសាភាយនុយក្លេអ៊ែរ។ លោកស្រី បាននិយាយថា ក្នុងនាមជាប្រទេសតែមួយគត់ ដែលទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាម, ប្រទេសជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ ឆ្ពោះទៅរកការសម្រេចបាន នូវពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ។

យ៉ាងណា លោក Sun Xiaobo បានតបតវិញ ដោយនិយាយថា ជប៉ុនបានស្តុកទុកនូវសារធាតុ plutonium ដ៏ច្រើនសន្ធឹកសន្ធាប់ ជាយូរមកហើយ លើសពីតម្រូវការខាងស៊ីវិល។ ប៉ុន្តែ លោកស្រី Ichikawa បានបដិសេធចំពោះការលើកឡើងនេះ ដោយនិយាយថា មិនមានបញ្ហាទាក់ទងនឹងការមិនរីកសាយភាយនុយក្លេអ៊ែរ នោះទេ៕

ប្រភពពី NHK ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា