បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាផ្ទុកយន្តហោះអាមេរិក ផ្តើមចាកចេញពីមជ្ឈិមបូព៌ា

នាវាផ្ទុកយន្តហោះអាមេរិក ផ្តើមចាកចេញពីមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានចាកចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបានចូលរួម នៅក្នុងប្រតិបត្តិការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមសារព័ត៌មាន ក្នុងស្រុករាយការណ៍ កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តី មន្ត្រីអាមេរិកម្នាក់។

Advertisement

ការផ្លាស់ប្តូរនេះ បានបន្សល់ទុកនូវនាវាផ្ទុកយន្តហោះអាមេរិក ចំនួនពីរគ្រឿង នៅក្នុងតំបន់ គឺ នាវា USS Abraham Lincoln និង នាវា USS George H.W. Bush។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុនាំឲ្យមានការសងសឹក ដោយការវាយប្រហារ លើអ៊ីស្រាអែល និងបណ្តាប្រទេស ក្នុងតំបន់ផ្សេងទៀត ដែលមានមូលដ្ឋានយោធា សហរដ្ឋអាមេរិក។

បើតាម Anadolu, ប្រតិបត្តិការ រវាងអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣,៣០០នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់ មុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានប្រកាសបទឈប់បាញ់ រយៈពេល ពីរ សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួល ដោយប៉ាគីស្ថាន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពន្យារពេលបទឈប់បាញ់ ដែលផុតកំណត់ថ្ងៃទី២១ ខែមេសា តាមសំណើ របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា