បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា គ្មានថ្ងៃឈប់សម្រាក ក្រោយរុស្ស៊ីប្រកាសបទឈប់បាញ់ ថ្ងៃបុណ្យ ៩ ឧសភា

អ៊ុយក្រែន ថា គ្មានថ្ងៃឈប់សម្រាក ក្រោយរុស្ស៊ីប្រកាសបទឈប់បាញ់ ថ្ងៃបុណ្យ ៩ ឧសភា

យ៉េរ៉េវ៉ាន់ ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាង កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក គ្មានថ្ងៃឈប់សម្រាកទេ ពោលគឺនៅ បន្ទាប់រុស្ស៊ី បានប្រកាសពីបទឈប់បាញ់ អំឡុងការប្រារព្ធទិវាជ័យជំនះ «ថ្ងៃទី៩ ខែឧសភា»។

Advertisement

លោក Zelensky និយាយថា លោកមិនត្រូវបានទាក់ទង ជាផ្លូវការ អំពីសំណើ របស់វិមានក្រឹមឡាំង សម្រាប់បទឈប់បាញ់ នៅថ្ងៃទី៩ ខែឧសភា នេះទេ។ ថ្លែងនៅខាងក្រៅកិច្ចប្រជុំ នៃសហគមន៍នយោបាយអឺរ៉ុប ហៅកាត់ EPC ដែលប្រព្រឹត្តទៅ នៅក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ ប្រទេសអាមេនី, លោក Zelensky រៀបរាប់ទៀតថា «អ៊ុយក្រែន មិនមានថ្ងៃឈប់សម្រាក ណាមួយទេ» នោះគឺដោយសារតែជម្លោះ មិនទាន់ចប់។

រុស្ស៊ី កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា បានប្រកាសបទឈប់បាញ់ ជាឯកតោភាគី ជាមួយអ៊ុយក្រែន នៅចន្លោះថ្ងៃទី ៨ ដល់ ៩ ឧសភា នៅពេលដែលក្រុងម៉ូស្គូ ប្រារព្ធទិវាជ័យជម្នះសង្គ្រាម លោកលើកទី ២ ប្រចាំឆ្នាំរបស់ខ្លួន ប៉ុន្តែ បានគំរាមកំហែង ពីការវាយប្រហារមីស៊ីលដ៏ធំ ទៅលើទីក្រុងកៀវ ប្រសិនបើ អ៊ុយក្រែន ហ៊ានតែបំពានបទឈប់បាញ់នេះ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានស្នើបទឈប់បាញ់ថ្ងៃបុណ្យជាតិនេះ ជាលើកដំបូង កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តែ អ៊ុយក្រែនបាននិយាយ កាលពីសប្តាហ៍មុនថា ខ្លួននឹងស្វែងរកព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន អំពីការផ្តល់ជូននេះ។

បើតាម CNA, សង្គ្រាមអ៊ុយក្រែន ដែលឈានចូលដល់ឆ្នាំទី៥ បានសម្លាប់ជនស៊ីវិល រាប់ពាន់នាក់ និង បង្ខំមនុស្សរាប់លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា