បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីតាលី ព្រមានពីភាពមិនប្រាកដប្រជា នៃអនាគតរបស់អាមេរិក ក្នុងអង្គការ NATO

អ៊ីតាលី ព្រមានពីភាពមិនប្រាកដប្រជា នៃអនាគតរបស់អាមេរិក ក្នុងអង្គការ NATO

រ៉ូម ៖ មេដឹកនាំអ៊ីតាលី នៅថ្ងៃ ចន្ទ បានព្រមានពីភាពមិនប្រាកដប្រជា នៃអនាគតរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ ដោយជំរុញឱ្យសហភាពអឺរ៉ុបត្រូវតែចាត់វិធានការពង្រឹងសមត្ថភាពសន្តិសុខរបស់ខ្លួន ។

Advertisement

ការព្រមាននេះ កើតឡើងចំពេលមានភាពរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្នុងបក្សសម្ព័ន្ធយោធាដ៏មានឥទ្ធិពលបំផុតលើពិភពលោក ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីគម្រោងដកទ័ពចេញពីអាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដែលប្រការនេះ នឹងបង្កើនការព្រួយបារម្ភពីសន្តិសុខ និងកម្លាំងរបស់សម្ព័ន្ធភាពណាតូ ។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានថ្លែងក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប នៅទីក្រុង យ៉េរ៉េវ៉ាន់ ប្រទេសអាមេនី ថា ការពិភាក្សានៅសហរដ្ឋអាមេរិក ជុំវិញលទ្ធភាពដែលអាចទៅរួច ក្នុងការដកខ្លួនចេញពីសហភាពអឺរ៉ុប បានបង្ហាញពីការទទួលខុសត្រូវកាន់តែខ្លាំង ចំពោះការពង្រឹងសន្តិសុខ និងការការពារខ្លួនរបស់រដ្ឋសមាជិកប្លុកអឺរ៉ុប ។

បន្ថែមលើនេះ លោកស្រី Meloni បានអំពាវនាវឱ្យអឺរ៉ុបបង្កើនកម្រិត នៃការឆ្លើយតបរបស់ខ្លួន ចំពោះបញ្ហាប្រឈមសកលដែលកំពុងកើនឡើង ដោយអះអាងថា ប្លុកមានរដ្ឋសមាជិកចំនួន ២៧ ប្រទេសមួយនេះ ត្រូវតែផ្លាស់ប្តូរលើសពីការឆ្លើយតបទៅនឹងគ្រាអាសន្ន ។

ទន្ទឹមគ្នា លោកស្រីក៏បានភ្ជាប់បញ្ហាប្រឈមសន្តិសុខរបស់អឺរ៉ុប ទៅនឹងអស្ថិរភាពនៅក្នុងតំបន់ជិតខាង និងការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល ដោយកត់សម្គាល់ថា សម្ពាធភូមិសាស្ត្រនយោបាយជាច្រើន មានប្រភពមកពីតំបន់សំខាន់ៗ ចំពោះតម្រូវការថាមពលរបស់អឺរ៉ុប ។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលខាងលើនេះ លោកស្រីនាយករដ្ឋមន្រ្តី Meloni កាលពី ចន្ទ បានធ្វើដំណើរទៅដល់ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ឧស្ម័ន និងប្រេង ដែលជាផ្នែកមួយនៃអ្វីដែលលោកស្រីបានពិពណ៌នាថា ជា «ការទូតថាមពល» ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា