បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ផ្តើមបិទទ្វារ ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ា

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ផ្តើមបិទទ្វារ ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ា

អាមេរិក ៖ Spirit Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេ ដែលប្រកាសបិទទ្វារ លែងដំណើរការ ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលផ្តើមចេញពីការព្រួតដៃគ្នាវាយប្រហារ រវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។

Advertisement

ការប្រកាស ក្ស័យធននេះ បានធ្វើឡើង ចំពេលដែលតម្លៃប្រេងឥន្ធនៈ កើនឡើងទ្វេដង ក្នុងអំឡុងពេលមានជម្លោះ ប្រមាណ ២ខែមកនេះ ហើយថវិកាសង្គ្រោះចំនួន ៥០០លានដុល្លារ ដែលប៉ុនប៉ងទទួលបានការគាំទ្រ ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបរាជ័យ មិនអាចទទួលបាន។

បើតាម South China Morning Post, ក្រុមហ៊ុន Spirit Airlines បានបញ្ឈប់ប្រតិបត្តិការ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបរាជ័យ ក្នុងការទទួលបានការគាំទ្រ ពីម្ចាស់បំណុល សម្រាប់ផែនការសង្គ្រោះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Spirit បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា «ជាអកុសល ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក៏ដោយ ការកើនឡើងនៃតម្លៃប្រេងនាពេលថ្មីៗនេះ និងសម្ពាធផ្សេងទៀតលើអាជីវកម្ម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិស័យហិរញ្ញវត្ថុរបស់ Spirit» ។

សេចក្តីថ្លែងការណ៍បាននិយាយថា ជើងហោះហើរទាំងអស់ ត្រូវបានលុបចោល ដោយសុំឱ្យអ្នកដំណើរ ដែលជាអតិថិជនរបស់ខ្លួន កុំទៅព្រលានយន្តហោះ ដោយក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines អះអាងថា ខ្លួនបានប្រគល់ប្រាក់សងជូនអ្នកដំណើរវិញ ស្ទើរតែគ្រប់គ្នាវិញ គិតត្រឹមថ្ងៃអាទិត្យ។ ក្រុមហ៊ុន ក៏បានប្រកាសបញ្ចប់ការងារ របស់បុគ្គលិកទាំងអស់ បន្ទាប់ពីការសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ។

មុនពេលបិទទ្វារ ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines មានជើងហោះហើរ ក្នុងស្រុកជាង ៤,០០០ជើង ដែលគ្រោងទុក រហូតដល់ថ្ងៃទី១៥ ខែឧសភា នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium ។

បើតាម VNepxress, ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន របស់សហរដ្ឋអាមេរិក រួមទាំង ក្រុមហ៊ុន Frontier, JetBlue និង Southwest បានណែនាំតម្លៃបញ្ចុះតម្លៃ ដើម្បីជួយអ្នកដំណើរដែលជាប់គាំង និងផែនការសម្រាប់ផ្លូវហោះហើរ រដូវក្តៅថ្មី។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដូចជា Delta និង American Airlines ក៏បានផ្តល់តម្លៃទាប ជាបណ្ដោះអាសន្ន ដល់អ្នកដំណើរ របស់ ក្រុមហ៊ុន Spirit Airlines ៕

ប្រភពពី South China Morning Post , Vnexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា