បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ងាកមកផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល បន្ថោកតម្លៃពី ៤ លានដុល្លារមកត្រឹម ២៥ ម៉ឺនដុល្លារ 

អាមេរិក ងាកមកផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល បន្ថោកតម្លៃពី ៤ លានដុល្លារមកត្រឹម ២៥ ម៉ឺនដុល្លារ 

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានងាកមករកការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានតម្លៃតិចជាង ២៥ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង ខណៈដែលប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិកបច្ចុប្បន្នមានតម្លៃជាង ៤ លានដុល្លារ ។

Advertisement

បើយោងតាមកាសែត The Wall Street Journal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ, ឧបករណ៍ស្ទាក់ចាប់មីស៊ីលរបស់អាមេរិក បច្ចុប្បន្ន ដូចជា Patriot Pac-3 ជាដើមមានតម្លៃប្រហែល ៤ លាន ៤ សែនដុល្លារក្នុងមួយគ្រឿង ។

រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិកលោក Dan Driscoll អះអាងថា កងទ័ពអាមេរិកចង់ចាប់ផ្តើមគម្រោងផលិតកម្មក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ និងបន្តធ្វើការលើបច្ចេកវិទ្យាផលិត ក្នុងរយៈពេលមួយឆ្នាំ ។

បើតាម Tass, ការងាកទៅផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលតម្លៃទាបជាងឆ្ងាយនេះ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានដុតបំផ្លាញប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot, THAAD និង Standard ចន្លោះពី ១,៥០០ គ្រឿង ទៅ ២ ពាន់គ្រឿង នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះសង្រ្គាម ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ភាគីទាំងពីរ ធ្លាប់មានបទឈប់បាញ់ ២ សប្តាហ៍  ប៉ុន្តែក្រោយមក គណៈប្រតិភូប្រទេសគូជម្លោះទាំងពីរ បានជួបប្រជុំគ្នានៅប្រទេសប៉ាគីស្ថាន ប៉ុន្តែ មិនបានសម្រេចកិច្ចព្រមព្រៀង។

កាលពីថ្ងៃទី២១ ខែមេសា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសផែនការ បន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ជាឯកតោភាគី ដែលប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន នោះទេ ហើយនឹងធ្វើសកម្មភាព ស្របតាមផលប្រយោជន៍របស់ខ្លួន៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា