បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកនិងអ៊ីរ៉ង់ផ្ទុះអាវុធជាថ្មី តែ លោក ត្រាំ ថា បទឈប់បាញ់ នៅមានប្រសិទ្ធភាព

អាមេរិកនិងអ៊ីរ៉ង់ផ្ទុះអាវុធជាថ្មី តែ លោក ត្រាំ ថា បទឈប់បាញ់ នៅមានប្រសិទ្ធភាព

វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អាមេរិក និង អ៊ីរ៉ង់
កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់ប្រហារគ្នាទៅវិញទៅមក ជាថ្មី ប៉ុន្តែ លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា បទឈប់បាញ់ នៅតែមានប្រសិទ្ធភាព។

Advertisement

យោធាអ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារ លើនាវា ២គ្រឿង ដែលចូលច្រកសមុទ្រ Hormuz ហើយបានធ្វើការវាយប្រហារលើទឹកដីអ៊ីរ៉ង់។ យោធាអាមេរិកវិញ បាននិយាយថា ខ្លួនបានបាញ់តបត ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ABC ថា បទឈប់បាញ់នៅតែជាធរមាន ហើយបានព្យាយាមកាត់បន្ថយ ការផ្លាស់ប្តូរគ្រាប់ ដាក់គ្នា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយ នៅក្រោយការវាយប្រហារថា ស្ថានការណ៍បានវិលមករកភាពប្រក្រតី ឡើងវិញហើយ។

បើតាម CNA, អរិភាពជាថ្មីនេះ បានផ្ទុះឡើង ខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងរង់ចាំការឆ្លើយតប របស់អ៊ីរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដែលនឹងបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែ ទុកឱ្យបញ្ហាដ៏ចម្រូងចម្រាសបំផុត ដូចជា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនត្រូវបានដោះស្រាយ នៅពេលនេះ។

ភាគីទាំងពីរបានផ្លាស់ប្តូរអាវុធ ម្តងម្កាល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន នៅថ្ងៃទី៧ មេសា។

ករណីចុងក្រោយនេះ បញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើបទឈប់បាញ់ ដោយបានកំណត់គោលដៅ លើនាវាដឹកប្រេងអ៊ីរ៉ង់ និងកប៉ាល់មួយទៀត និងពីការវាយប្រហារ តាមអាកាសលើតំបន់ជនស៊ីវិល នៅកោះ Qeshm ក្នុងច្រកសមុទ្រ និង តំបន់ឆ្នេរក្បែរនោះ Bandar Khamir Sirik ដែលនៅលើដីគោក។

យោធាបាននិយាយថា ខ្លួនបានឆ្លើយតបវិញ ដោយការវាយប្រហារ លើនាវាយោធាអាមេរិក នៅភាគខាងកើត នៃ ច្រកសមុទ្រ Hormuz និង ភាគខាងត្បូង នៃកំពង់ផែ Chabahar ។ អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាលអ៊ីរ៉ង់ លោក Khatam al-Anbiya បាននិយាយថា ការវាយប្រហារនេះ បានធ្វើឱ្យខូចខាតយ៉ាងខ្លាំង ប៉ុន្តែ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា គ្មានទ្រព្យសម្បត្តិណាមួយ ត្រូវបានវាយប្រហារធ្ងន់ធ្ងរនោះទេ។

លោក Trump បាននិយាយថា នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន បីគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមការបាញ់ប្រហារ ដោយបន្ថែមថា នាវាពិឃាដរបស់អាមេរិក មិនរងការខូចខាតនោះទេ ប៉ុន្តែ ការខូចខាតយ៉ាងខ្លាំង កើតមានចំពោះអ៊ីរ៉ង់។ លោកបានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «ពួកគេត្រូវបានបំផ្លាញទាំងស្រុង ចំពោះទូកតូចៗ ជាច្រើនគ្រឿង»៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា