បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វីស ចូលខ្លួនធ្វើជាម្ចាស់ផ្ទះ ចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់

ស្វីស ចូលខ្លួនធ្វើជាម្ចាស់ផ្ទះ ចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់

ហ្សឺណែវ ៖ ប្រទេសស្វីសបានប្រកាស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចចរចាបញ្ចប់សង្គ្រាម រវាងអាមេរិក និងអ៊ីរ៉ង់ នេះបើតាមការបញ្ជាក់ របស់មន្ត្រីទីក្រុងហ្សឺណែវ។

Advertisement

ពេលត្រូវដែលបានសួរនាំ ឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលថា ទីក្រុងហ្សឺណែវ អាចជាកន្លែងដ៏មានសក្តានុពលសម្រាប់ការចរចា, អ្នកនាំពាក្យក្រសួងការបរទេសស្វីស លោកស្រី Melanie Gugelmann បានប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស្វីសតែងតែត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អរបស់ខ្លួន។

លោកស្រី Gugelmann បានបន្ថែមថា ប្រទេសស្វីសមានឆន្ទៈ គាំទ្រគំនិតផ្តួចផ្តើមការទូតណាមួយ ដែលមានគោលបំណងសម្របសម្រួលសន្តិភាព។

លោកស្រីបានសង្កត់ធ្ងន់ថា «ក្រសួងការបរទេសរក្សាទំនាក់ទំនង ជាមួយគ្រប់ភាគីពាក់ព័ន្ធ»។

គេហទំព័រព័ត៌មាន Axios បានរាយការណ៍ ដោយដកស្រង់ប្រភពបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេររ៉ង់ ជិតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។ កិច្ចពិភាក្សាលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង អាចប្រព្រឹត្តទៅ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ឬ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះសង្រ្គាម ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ភាគីទាំងពីរ ធ្លាប់មានបទឈប់បាញ់ ២ សប្តាហ៍ ប៉ុន្តែក្រោយមក គណៈប្រតិភូប្រទេសគូជម្លោះទាំងពីរ បានជួបប្រជុំគ្នានៅប្រទេសប៉ាគីស្ថាន ប៉ុន្តែ មិនបានសម្រេចកិច្ចព្រមព្រៀង។

កាលពីថ្ងៃទី២១ ខែមេសា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសផែនការ បន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ជាឯកតោភាគី ដែលប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន នោះទេ ហើយនឹងធ្វើសកម្មភាព ស្របតាមផលប្រយោជន៍របស់ខ្លួន៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា