បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ចាត់ទុកទំនាក់ទំនង កូរ៉េខាងជើង-រុស្ស៊ី ជា “អាទិភាពកំពូល”

លោក គីម ជុងអ៊ុន ចាត់ទុកទំនាក់ទំនង កូរ៉េខាងជើង-រុស្ស៊ី ជា “អាទិភាពកំពូល”

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីនូវគោលជំហរឥតងាករេរបស់ទីក្រុងព្យុងយ៉ាង ក្នុងការ «ផ្តល់អាទិភាពកំពូល» ដល់ភាពជាដៃគូជាមួយរុស្ស៊ី និងការប្តេជ្ញាចិត្តគោរព ចំពោះការអនុវត្តកាតព្វកិច្ចនៃសន្ធិសញ្ញាអន្តររដ្ឋរវាងប្រទេសទាំងពីរ ។

Advertisement

ការអះអាងរបស់លោក គីម ធ្វើឡើងនៅក្នុងសារលិខិតមួយផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីអបអរសាទរទិវាជ័យជំនះ ៩ ឧសភា ដែលជាការរំលឹកដល់ជ័យជម្នះរបស់សូវៀតលើរបបណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥ ។

បើតាម Straits Times, រុស្ស៊ី និងកូរ៉េខាងជើង ក្នុងឆ្នាំ ២០២៤ បានចុះហត្ថលេខាលើ “សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ” ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង របស់លោកប្រធានាធិបតី ពូទីន ។ សន្ធិសញ្ញានេះ ក៏រួមបញ្ចូលទាំងបទប្បញ្ញត្តិការពារជាតិទៅវិញទៅមកផងដែរ ។

តួយ៉ាង កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ ១៤.០០០ នាក់ទៅជួយគាំទ្រដល់កងកម្លាំងរុស្ស៊ីនៅតំបន់ Kursk ក្នុងអំឡុងសមរភូមិសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន ។

យោងតាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច, កងទ័ពកូរ៉េខាងជើងទាំងនោះ ភាគច្រើនបានរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ក្នុងសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន ក្នុងនោះ ទាហានកូរ៉េខាងជើងជាង ៦.០០០ នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា